ធ្លាយ​រឿង​ពិត ​អ៊ីរ៉ង់​ស្មាន​តែ​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក ​ទើប​បាញ់​យន្ដហោះ​អ៊ុយក្រែន​

  • 2020-01-10 06:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​២​គ្រាប់ ​លើ​យន្ដហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយក្រែន ​ដោយសារ​តែ​ពួកគេ​ច្រឡំ​ថា​វា​ជា​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ​មក​សងសឹក​ពួកគេ។

ក្រោយ​ពី​បាញ់​មីស៊ីល​ស្រោច​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​រួច​មក ​អ៊ីរ៉ង់​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ខ្លាច​ក្រែង​អាមេរិក​ធ្វើ​ការ​សង​សឹក​វិញ​ភ្លាម​ៗ។ ​នៅ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ក៏​មាន​យន្ដហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយក្រែន​មួយ​គ្រឿង​ហោះ​ពី​ព្រលាន​យន្ដហោះ​តេរ៉ង់។ ភ្លាម​នោះ កង​ទ័ព​អ៊ីរ៉ង់ ​ក៏​បាន​បាញ់​មីស៊ីល​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ ដើម្បី​កម្ទេច​យន្ដហោះ​មួយ​គ្រឿង​នោះ ​ដោយ​ពួកគេ​ស្មាន​តែ​វា​ជា​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ​មក​វាយ​ប្រហារ​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាមេរិក ​មើល​តាម​satellite។

​រំលឹក​ថា​យន្ដហោះ​ដឹក​អ្នក​ដំណើរ​ដែល​ធ្លាក់​នោះ ​មាន​ផ្ទុក​មនុស្ស​សរុប​១៧៦​នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​អ៊ីរ៉ង់​ផ្ទាល់​៨២​នាក់ កាណាដា ​៦៣​នាក់ ​អ៊ុយក្រែន ​១១​នាក់ ​ស៊ុយអែត​១០​នាក់ អង់គ្លេស​៣​នាក់ ​អាល្លឺម៉ង់​៤​នាក់​និង​អាហ្វហ្គានីស្ថាន​៤​នាក់់៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ