Harry Kane ជួប​ទុក្ខ​ធំ​បង្ក​ក្ដី​កង្វល់​ដល់ Jose Mourinho

  • 2020-01-10 07:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane ខ្សែ​ប្រយុទ្ធ​របស់ Spurs ត្រូវ​សម្រាក​មិន​អាច​ប្រកួត​រហូត​ដល់​ខែ​ មេសា បន្ទាប់​ពី​ក្លឹប​ប្រកាស​ថា គេ​ត្រូវ​ធ្វើ​ការ​វះ​កាត់​របួស​សរសៃពួរ​ជង្គង់។

Kane​ វ័យ​២៦​ឆ្នាំ​​បាន​ទទួល​រង​របួស​អំឡុង​ពេល Spurs ចាញ់  Southampton នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។ Kane​ នឹង​ត្រលប់​​មក​ហ្វឹកហាត់​វិញ​នៅ​ខែ មេសា ២​ខែ​មុន​ពេល​ព្រឹត្តិការណ៍ Euro 2020 មក​ដល់។ រដូកាល​នេះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​​រក​បាន​២៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​ឲ្យ​ក្លឹប​និង​ប្រទេស។

Spurs​ បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​៦​ក្នុង​តារាង​ពិន្ទុ Premier League ដាច់​៦​ពិន្ទុ​ក្រោម​ក្រុម​លេខ​៤ Chelsea។ នៅ​សប្ដាហ៍​នេះ Spurs​ ត្រូវ​ស្វាគមន៍ Liverpool សប្ដាហ៍​ទី​​២២៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ