កម្រឃើញ Pacquiao ចូលហាត់ក្នុងរេញតែមួយជាមួយកូនប្រុស
- 2020-01-10 08:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រឃើញ Pacquiao ចូលហាត់ក្នុងរេញតែមួយជាមួយកូនប្រុស
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ទើបតែបញ្ចេញវីដេអូមួយបង្ហាញពីសកម្មភាពបង្ហាត់និងហាត់ជាមួយកូនប្រុស Emmanuel Pacquiao លើរេញតែមួយ។
ពិតជាកម្រឃើញណាស់ដែល Pacquiao ចូលរួមហ្វឹកហាត់ក្នុងពេលតែមួយជាមួយក្រុមប្រុស។ ត្បិតតែ Emmanuel ស្រឡាញ់នឹងចង់ដើរតាមគន្លងរបស់ឪពុក ប៉ុន្តែក្រុមគ្រួសារជាពិសេសម្ដាយមិនសប្បាយចិត្តឲ្យកូនឡើងរេញឡើយ។
Pacquiao វ័យ៤០ឆ្នាំធ្លាប់និយាយថា វាពិតជាឈឺចាប់សម្រាប់លោកឲ្យកូនហាត់ប្រដាល់។ លោកចូលកីឡាមួយនេះក៏ព្រោះតែចង់គេចផុតពីភាពក្រីក្រប៉ុណ្ណោះ។ Pacquiao ធំដឹកក្ដីក្នុងជីវភាពក្រខ្សត់នៅប្រទេសហ្វីលីពីន។ ភរិយារបស់លោកស្រក់ទឹកភ្នែក បន្ទាប់ពីឭ Emmanuel ប្រាប់ថាចង់ធ្វើអ្នកប្រដាល់។
កីឡាកររហស្សនាម Pacman លើកឡើងថា៖ "វាពិតជាឈឺចាប់ចំពោះខ្ញុំដែលកូនចង់ហាត់ប្រដាល់ ព្រោះខ្ញុំដឹងថាកីឡានេះលំបាកប៉ុណ្ណា។ ខ្ញុំបានកូនថា ប៉ាចូលប្រដាល់ព្រោះតែក្រ ដូច្នេះកូនមិនបាច់ប្រដាល់ទេ។ ប៉ុន្តែ Emmanuel បានទាមទារចង់ដើរតាមចំណង់ចំណូលចិត្តឪពុកនិងតំណាងឲ្យហ្វីលីពីន"៕