Klopp ​ឲ្យ​អ្នក​កាសែត​ទៅ​ឆែក Google ដោយ​សារ​ចង់​ដឹង​រឿង​មួយ ពាក់ព័ន្ធ​នឹង Mourinho

  • 2020-01-11 02:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ប៉ះ​នឹង Tottenham Hotspurលោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បាន​សុំ​ឲ្យ​អ្នក​កាសែត​ម្នាក់ ឆែក​ Google អំពី​តួនាទី​លេង​របស់​លោក Jose Mourinho ពេល​លោក​លេង​ជា​កីឡាករ​។

លោក​ Klopp បាន​និយាយ​ថា៖ " មាន​នរណា​ដឹង​ពី​តួនាទី​លេង​របស់ Mourinho អត់? កុំ​ខឹង​ខ្ញុំ​អី បើ​អ្នក​មិន​ដឹង! មាន​នរណា​ដឹង​ទេ? ខ្ញុំ​គិត​ថា គាត់​ជា​អ្នក​ចាំ​ទី " ។

មួយ​សន្ទុះ​ក្រោយ​មក អ្នក​កាសែត​ម្នាក់​បាន​និយាយ​ថា លោក Joseជា​ខ្សែ​បម្រើ​មួយ​រូប។ ពេល​នោះ​លោក Klopp ក៏​បាន​តប​ទៅ​វិញ៖ " សុំទោស​ផង​ លោក Jose។ ខ្ញុំ​គិត​ថា គាត់​លេង​អ្នក​ចាំទី នៅ​ប្រកួត​សប្បុរសធម៌​មួយ '' ។

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

ប្រភព៖ Sky Sports

អត្ថបទ៖ ហ៊ីម រស្មី