Liverpool ​បន្ត​ឈ្នះ​ខណៈ Mourinho ស្ដាយ​ឱកាស​គ្រាប់​បាល់ ដល់​ថ្នាក់​ទន់​ជង្គង់

  • 2020-01-12 02:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ ក្លឹប​ហង្សក្រហម Liverpool បាន​យក​ឈ្នះ​ក្លឹប Tottenham Hotspur ក្នុង​លទ្ធផល ១ ទល់​នឹង ០។

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Roberto Firmino បាន​រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី ៣៧ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​បាន​បន្ត​ស៊ុត​គ្នា​ទៅ​វិញ​ទៅ​មក។

បើ​យោង​តាម​ស្ថិតិ​នៃ​ការ​ប្រកួត ហង្ស​ក្រហម​បាន​គ្រប់គ្រង​បាល់​រហូត​ដល់​ទៅ ៦៨% ចំណែក​ឯ  Spurs កាន់​បាន​តែ ៣២​%។ ប៉ុន្តែ​បើ​មើល​ពី​ការ​ស៊ុត​វិញ ក្លឹប​របស់​លោក Mourinho ស៊ុត​រហូត​ដល់​ទៅ ១៤ដង ដោយ​ត្រូវ​គោលដៅ ៤ដង ចំណែក​ឯ​ហង្ស​វិញ ស៊ុត​បាន ១៣ដង ហើយ​ត្រូវ​គោលដៅ​រហូត​ដល់​ទៅ ៧ដង។

គិត​ត្រឹម​ពេល​នេះ​ដែរ​ Liverpool កំពុង​តែ​ឈរ​កំពូល​តារាង ដោយ​មាន ៦១ពិន្ទុ ដាច់​ក្រុម​លេខ ២ Mnachester City ១៦​ពិន្ទុ ខណៈ Tottenham វិញ​ឈរ​លេខ ៨ ដោយ​មាន​ ៣០ពិន្ទុ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ​៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម