Zidane លើក​ពាន​ទី​៩​ឲ្យ​ Real និង​បន្ត​កំណត់ត្រា​មិន​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2020-01-13 02:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យក​ឈ្នះ​គូ​ប្រជែង​​ចាស់​ Atletico Madrid​ ដោយ​បាល់​ប៉េណាល់​ទី​​ក្នុង​លទ្ធផល​ ៤-១ ដើម្បី​លើក​ពាន​ Spanish Super Cup។​

ការ​ប្រកួត​នៅ​ទឹកដី​អាស៊ី​កាល​ពី​យប់​មិញ​លទ្ធផល​៩០​នាទី​ និង​វគ្គ​ថែម​ម៉ោង​១៥​នាទី​២​ដង​ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​លទ្ធផល​ស្មើ​គ្នា​ ០-០ ប៉ុណ្ណោះ​បើ​ទោះ​ជា​ Real បាន​កាត​ក្រហម​ Federico ម្នាក់​នៅ​នាទី​១១៥​ក៏​ដោយ។​ Saul Niguez និង​ Thomas គឺ​ជា​អ្នក​ស៊ុត​ប៉េណាល់ទី​មិន​ចូល​ឲ្យ​ Atletico។​

រាប់​ទាំង​ពាន​យប់​មិញ​​ Zidane ពេល​នេះ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ​ ក្នុង​នោះ​លេង​៩​ដង ឈ្នះ​ពាន​ទាំង​៩​ដង។​ ពាន​​បុរស​សញ្ជាតិ​បារាំង​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ Real មាន​ដូចជា៖ Champions League ៣​ដង, Super Cup ២​ដង, Club World Cup ២​ដង​ និង​ Spanish Super Cup ២​ដង៕

ប្រភព៖ BBC   អត្ថបទ៖ រ័ត្ន