៨​ប្រកួត​ចុង​ក្រោយ​មាន​តែ​ Lazio ប៉ុណ្ណោះ​រួច​ខ្លួន​ពី​ការ​ស៊ុត​ Ronaldo

  • 2020-01-13 02:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ Roma ក្នុង​លទ្ធផល​ ២-១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី​សប្ដាហ៍​ទី​១៩​។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ សេះ​បង្កង់​ឡើង​ទៅ​​កំពូល​តារាង​មាន​​៤៨ពិន្ទុ​ដាច់​លេខ​ពីរ​ Inter Milan ចំនួន​២​ពិន្ទុ។​ ២​គ្រាប់​​ Juventus សុទ្ធ​​តែ​កើត​ឡើង​នៅ​ដើម​វគ្គ​ទី​មួយ​ទាំង​អស់​ក្នុង​នោះ Demiral ​បើក​ឆាក​គ្រាប់​ដំបូង​នៅ​នាទី​​៣​ ហើយ​ Cristiano Ronaldo រក​គ្រាប់​ទី​ពីរ​ជា​ការ​ទាត់​ប៉េណាល់ទី​នាទី​​១០។​

គួរ​ឲ្យ​កត់​សម្គាល់​នៅ​៨​ប្រកួត​ចុង​ក្រោយ​គិត​លើ​គ្រប់​កម្មវិធី​ Ronaldo រក​បាន​១០​គ្រាប់​ហើយ។ លេង​ប៉ះ Sassuolo ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន​១​គ្រាប់, Lazio ១​គ្រាប់ (ប្រកួត​ទី​មួយ), Leverkusen ១​គ្រាប់, Udinese ២​គ្រាប់, Sampdoria ១​គ្រាប់​, Lazio គ្មាន​គ្រាប់​ (ប្រកួត​ទី​ពីរ), Cagliari ៣​គ្រាប់​ និង​ Roma យប់​មិញ​​១គ្រាប់៕ ​

ប្រភព៖ Dailymail   អត្ថបទ៖ សៀនហួរ