Simeone ​ប្រតិកម្ម ក្រោយ Valverde ​បាន​កាត​ក្រហម តែ​ឈ្នះ Man of The Match ​

  • 2020-01-13 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ដោយ​បាល់​ប៉េណាល់ទី ​កាត់​សេចក្ដី ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Super Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​ទាំង​ពីរ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង ​ដោយ​លេង​៩០​នាទី​ពេញ​ពួកគេ​រក្សា​លទ្ធផល​ស្មើ​គ្នា ០-០ ​ដដែល។ ​ការ​ប្រកួត​តម្រូវ​ឱ្យ​ថែម​១៥​នាទី​២​ដង​ទៀត មុន​ពេល​ឈាន​ដល់​ការ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ ​នៅ​វគ្គ​១៥​នាទី​២​ដង​នេះ​ហើយ ​Valverde ​របស់​ក្រុម Real Madrid ​ទទួល​បាន​កាត​ក្រហម ​ក្រោយ​ពី​រូបគេ​សម្រេច​ចិត្ត​ឈូស​លើ Morata ​ខណៈ​ដែល​បាល់​នេះ ​ដាច់​មាត់​ទៅ​ហើយ។ ​ការ​សង្គ្រោះ​បាល់​១​គ្រាប់​នេះ​ហើយ ធ្វើ​ឱ្យ Valverde ​បាន​ទទួល​ការ​សរសើរ ​និង​ជាប់​ជា Man Of The Match ​ថែម​ទៀត ព្រោះ​នៅ​វគ្គ​ប៉េណាល់ទី​ក្រុម Real Madrid ​ទាត់​ឈ្នះ AT Madrid ​ក្នុង​លទ្ធផល ៤-១។

ត្រង់​ចំណុច​នេះ ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​មាន​ប្រតិកម្ម​ថា Valverde ពិតជា​កីឡាករ​កំពូល​ឆ្លាត​មែន។ រូបគេ​ដឹង​ពេល​វេលា​សក្ដិសម​សម្រាប់​ការ​ទទួល​បាន​កាត​ក្រហម​នេះ ​ប្រសិន​បើ​គ្មាន​ការ​សម្រេច​ចិត្ត​បាន​ល្អ​របស់​គេ​ទេ ​នោះ​ក្រុម Real Madrid ​អាច​នឹង​បរាជ័យ​មិន​ខាន៕​

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ