Valverde សារភាព​មាន​ចេតនា​​ទាក់​ជើង Morata ពី​ក្រោយ​ពិត​ប្រាកដ​មែន

  • 2020-01-13 04:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fede Valverde បាន​និយាយ​ថា គេ​គ្មាន​ជម្រើស​ទេ​គឺ​ត្រូវ​តែ​ទាក់​ជើង Alvaro Morata ក្នុង​ម៉ោង​បន្ថែម Supercopa វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​មិញ។

ក្នុង​ការ​ប្រកួត​ដែល​គ្មាន​គ្រាប់​បាល់​នាទី​១១៥ ខ្សែ​បម្រើ Valverde បាន​សម្រេច​ចិត្ត​បង្ក​កំហុស​លើ Morata ដែល​ព្យាយាម​អូស​បាល់​សំដៅ​ទៅ​មុខ​ទី​របស់ Thibaut Courtois។ Valverde ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន ប៉ុន្តែ​គេ​នៅ​តែ​ឈ្នះ​ពាន​កីឡាករ​​លេង​ល្អ​ប្រចាំ​ការ​ប្រកួត ក្រោយ Real Madrid ឈ្នះ​ប៉េណាល់ទី។

“ខ្ញុំ​បាន​សុំទោស​ទៅ​កាន់ Morata។ វា​​មិន​ល្អ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ឈ្នះ​ពាន។ ពេល​ដែល​ទាត់​បាល់​ប៉េណាល់ទី​ចប់​ ខ្ញុំ​បាន​រងចាំ​ហើយ​រត់​ចូល​ទីលាន។ ពួក​គេ​បាន​ធ្វើ​ការ​អបអរ​មក​កាន់​ខ្ញុំ”។

រាប់​ទាំង​ពាន​យប់​មិញ​​ Zidane ពេល​នេះ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ​ ក្នុង​នោះ​លេង​៩​ដង ឈ្នះ​ពាន​ទាំង​៩​ដង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ