យក​កូន​៧​ខែ​ចេញ​ក្រៅ​ស្រូប​ខ្យល់​អាកាស អ្នក​ម្ដាយ​ភ្លេច​ខ្លួន​​ដូច​សម្លាប់​កូន​តែ​ម្ដង

  • 2020-01-13 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឡើយ អ្នក​ម្ដាយ​រូប​នេះ​ប្រុង​យក​កូន​ចេញ​ក្រៅ​ដោយ​បំណង​​ល្អ​​នោះ​ទេ តែ​ក្រោយ​មក​បាន​ទទួល​លទ្ធផល​ខ្លោច​ចិត្ត ដោយ​សារ​ការ​ភ្លេច​ភ្លាំង​របស់​ខ្លួន។

ហេតុការណ៍​ដ៏​ក្រៀមក្រំ​នេះ​បាន​កើត​ឡើងនៅ​ទីក្រុង Khabarovsk ប្រទេស​រុស្សី ដោយ​អ្នក​ម្ដាយ​ម្នាក់​បាន​ទុក​ចោល​កូន​របស់​ខ្លួន​នៅ​ខាង​ក្រៅ​រានហាល​ក្នុង​អាកាសធាតុ​ត្រជាក់ រហូត​ដល់​កូន​នេះ​ដាច់​ខ្យល់​ស្លាប់​។

យោង​តាម​បណ្ដាញ​ព័ត៌មាន Independent អ្នក​ម្ដាយ​វ័យ​៤០​ឆ្នាំ បាន​យក​កូន​ប្រុស​អាយុ​៧ខែ​កំពុង​គេង​នៅ​ក្នុង​រទេះ​រុញ​ចេញ​មក​រាន​ហាល​ខាង​ក្រៅ​ផ្ទះ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​៥​នាទី។ តែ​មិន​ដឹង​ជា​មក​ពី​ហេតុផល​អ្វី នាង​ក៏​ចូល​ផ្ទះ​វិញ​តែ​ឯង រហូត​ដល់​៥​ម៉ោង​ក្រោយ​មក​ទើប​ឆោឡោ​ចេញ​ក្រៅ​រក​កូន​វិញ។

គួរ​ឲ្យ​សោកស្ដាយ ជាមួយ​សីតុណ្ហភាព​ -២០អង្សារ សាកសព​របស់​កូន​នេះ​បាន​កក​ និង​អស់​ដង្ហើម​បាត់​ទៅ​ហើយ។ ក្រៅ​ពី​អាណិត​អ្នក​ម្ដាយ​​ខាង​លើ ប៉ូលិស​ក៏​កំពុង​គិត​ដល់​អត្រា​ដែល​អ្នក​ម្ដាយ​នេះ​ចង់​សម្លាប់​កូន​​ខ្លួន​ឯង​ផង​ដែរ ដ្បិត​ប្រធាន​ក្រសួង​សុខាភិបាល​រុស្សី​តែង​ប្រកាស​ជា​និច្ច​ថា ហាម​ទុក​កូន​ចោល​ខាង​ក្រៅ​ម្នាក់​ឯង៕

​អានបន្ត៖ ​ ស្រលាញ់​គ្នា​រាប់​ខែ បុរស​ម្នាក់​សន្លប់​ឈរ​ពេល​ឃើញ​បន្ទប់​មិត្ត​ស្រី​មិន​ខុស​ពី​សំបុក​ជ្រូក

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel