មហាសេដ្ឋីជប៉ុនប្រកាសរកមិត្តស្រី ហោះទៅឋានព្រះចន្ទជាមួយគ្នា

  • 2020-01-13 07:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Yusaku Maezawa មហាសេដ្ឋី​ជប៉ុន ដែល​នឹង​ជា​អ្នក​ដំណើរ​​​ដំបូង​គេ​នៃ​​រ៉ុកកែត​​ SpaceX ​ធ្វើ​ដំណើរ​ហោះ​ជុំវិញ​ឋាន​ព្រះចន្ទ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្លែក​មួយ គឺ​ស្វែង​រក​ដៃ​គូ​ស្រី​ធ្វើ​ដំណើរ​ជា​មួយ។

តាម​រយៈ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​លើ​វិបសាយ​របស់​លោក Maezawa គឺ​បាន​បង្ហាញ​ច្បាស់​ណាស់​ថា​ លោក​មិន​មែន​រក​ត្រឹម​តែ​មិត្ត​ធម្មតា​នោះ​ទេ ប៉ុន្តែ​មនុស្ស​​ពិសេស​ម្នាក់​​ដែល​អាច​រួម​ដំណើរ​ទៅ​កាន់​ទី​អវកាស​ជា​មួយ។ វិបសាយ​បាន​សរសេរ ៖ "គាត់​ចង់​ទៅ​កាន់​កន្លែង​ពិសេស​ជា​មួយ​មនុស្ស​ពិសេស​ម្នាក់។”

​វិបសាយ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ​នេះ​ប្រៀប​ធៀប​ដូច​ជា​កម្មវិធី​ស្វែង​រក​គូ​ស្នេហ៍​ដ៏​ធំ​ដុំ​មួយ​ ដែល​នឹង​ត្រូវ​​បង្ហាញ​​នៅ​លើ​កម្មវិធី​ទូរទស្សន៍​ឈ្មោះ "Full Moon Lovers” ដោយ​គ្រោង​ចាក់​ផ្សាយ​លើ​សេវាកម្ម​ AbemeTV។ អ្នក​ដែល​អាច​ចូល​រួម​ដាក់​ពាក្យ​បាន​ គឺ​​នារី​នៅ​លីវ ដែល​មាន​អាយុ​ ២០ ឆ្នាំ​ឡើង មាន​ចរិត​លក្ខណៈ​ស្រស់​ស្រាយ រីករាយ​នឹង​ជីវិត​ពេញ​ទី និង​ចង់​​ឲ្យ​ពិភពលោក​សន្តិភាព។

រូបភាព Render នៃ Starship

លោក Maezawa និង​​ដៃ​គូ​ថ្មី អាច​នឹង​ទៅ​កាន់​ឋាន​ព្រះចន្ទ​ជា​មួយ​គ្នា​​តាម​រយៈ​ការ​ជិះ​រ៉ុកកែត Starship ជំនាន់​ចុង​ក្រោយ​របស់ SpaceX វា​ជា​យាន​អវកាស​ធំ​ដែល​បង្កើត​សម្រាប់​នាំ​មនុស្ស​ទៅ​​កម្សាន្ត​​នៅ​ក្នុង​លំហអាកាស​ឆ្ងាយៗ​ដូច​ជា​ព្រះចន្ទ និង​ភព​អង្គារ​ជា​ដើម។ ទាក់​ទង​នឹង​ការ​ដាក់​ពាក្យ​អាច​ចូល​ទៅ​កាន់​វិបសាយ​របស់​លោក Maezawa

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង