YouTuber វ័យក្មេងឡាយ ប៊ុនឡេង ក្លាយជាអ្នកតំណាងឱ្យក្រុមហ៊ុនទូរសព្ទល្បីមួយ

  • 2020-01-13 10:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានជ្រើសរើសលោក G-Devith ជាទូតសុច្ឆន្ទៈតំណាងផលិតផល realme ដែលឆ្លុះបញ្ចាំងពីថាមពលនិងភាពយុវវ័យរបស់ម៉ាកសញ្ញារបស់ខ្លួន។ ក្រុមហ៊ុនមានការភ្ញាក់មែនទែន នៅថ្ងៃនេះតារាវ័យក្មេងមួយរូបទៀត ដោយល្បីនៅលើបណ្តាញសង្គម បានចូលរួមជាមួយក្រុមគ្រួសារ realme ដែរនោះគឺលោក ឡាយ ប៊ុនឡេង។

អ្នកណានិយាយថា“ ភាពយុវវ័យ” និង“ គំនិតចាស់ទុំ” មិនអាចរួមបញ្ចូលគ្នាបាន?

យុវជន ឡាយ ប៊ុនឡេង កើតនៅក្នុងឆ្នាំ ២០០០ ពិតជាមានវ័យនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែជាក់ស្តែងរូបគេមាន ភាពស្វាហាប់ វិជ្ជមាន និងមានការតាំងចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ។ តាមរយៈវីដេអូរបស់ យុវជន ប៊ុនឡេង តែងតែព្យាយាមផ្តល់នូវភាពសប្បាយរីករាយដល់សាធារណជនជានិច្ច។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ យើងបានរកឃើញលក្ខណៈពិសេសគឺភាពរួមបញ្ចូលគ្នារវាង “ភាពយុវវ័យ” និង “គំនិតចាស់ទុំ” តែមួយបាន នៅលើយុវជន ប៊ុនឡេង ដោយមិនប៉ះទង្គិចផ្លូវចិត្ត។

នៅពេលដែលអ្នកស្គាល់ពី ឡាយ ប៊ុនឡេង កាន់តែច្បាស់ អ្នកនឹងឃើញថាគាត់មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ គាត់ថែមទាំងបានបញ្ចេញមតិយោបល់ដែលមានភាពចាស់ទុំនិងសមហេតុផលទៀតផង។ មិនខុសគ្នាពីយុវជន ឡាយ ប៊ុនឡេង ក្រុមហ៊ុន realme តែងតែត្រូវបានគេចាត់ទុកថាជាម៉ាកសញ្ញាវ័យក្មេងខ្ចី ប៉ុន្តែក្រុមហ៊ុនដ៏ក្មេងខ្ចីមួយនេះទទួលបានរង្វាន់កាន់តែច្រើនឡើងៗ ហើយមនុស្សចាប់ផ្តើមស្គាល់ realme កាន់តែច្បាស់និងផ្តល់ទំនុកចិត្តខ្ពស់ដល់ម៉ាកសញ្ញាមួយនេះ។

លើកទឹកចិត្តយុវជនឱ្យបង្ហាញអំពីខ្លួនឯង

យុវជនគ្រប់រូបមានគំនិតផ្ទាល់ខ្លួន ហើយពេលខ្លះពួកគេមានការព្រួយបារម្ភអំពីការវាយតម្លៃពីអ្នកដទៃ ព្រួយបារម្ភខ្លាចមិនត្រូវបានគេយល់ពីខ្លួន និងព្រួយបារម្ភខ្លាចធ្វើខុសជាដើម។ នោះហើយជាមូលហេតុដែល ឡាយ ប៊ុនឡេង កំពុងតែមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យផងដែរ ហើយគាត់តែងតែមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង និងបំផុសគំនិតនិងលើកទឹកចិត្តយុវជនឱ្យបង្ហាញពីភាពជឿជាក់ ហើយនេះជាហេតុផលដែល realme កោតសរសើរពីយុជន ឡាយ ប៊ុនឡេង។ សព្វថ្ងៃនេះមានសមាជិក ២ នាក់រួចទៅហើយនៅក្នុងក្រុមគ្រួសារ realme នោះគឺលោក G-Devith ជានិង ឡាយ ប៊ុនឡេង ។

អ្នកទាំងពីរជាយុវជនដែលមានភាពជាយុវវ័យ និងមានលក្ខណៈពិសេសដូចនឹងពាក្យស្លោរបស់ realme ដែរគឺ “dare to leap” កន្លែងណាមួយ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន realme កំពុងតែព្យាយាមស្វែងយល់ពីយុវជននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុនតែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយ យុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។

realme X50

ក្រុមហ៊ុនជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម