Pep៖ Messi មិន​ត្រឹម​តែ​ល្អ​ក្នុង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ទេ

  • 2020-01-13 12:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester City លោក​ Pep Guardiola បាន​សើច​​នៅ​ពេល​ដែល​ឮពី​ការ​ប្រៀបធៀប​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​ខ្សែ​ប្រយុទ្ធ Sergio Aguero។

លោក​ Pep បាន​និយាយ​ថា​ ៖ " Messi ពិត​ជា​កីឡា​ករ​ដ៏​ឆ្នើម​ណាស់ ហើយ​ក៏​ល្អ​ជាង​គេ​​ក្នុង​នាម​ជា​កីឡាក​រ​ពាក់​អាវ​លេខ ៩ (ខ្សែ​ប្រយុទ្ធ​កណ្ដាល) លេខ១០​ (ខ្សែ​ប្រយុទ្ធ​ស្លាប) អាវ​លេខ​១១ (ខ្សែ​ប្រយុទ្ធ​ស្លាប) អាវ​លេខ៧ (ខ្សែ​ប្រយុទ្ធ​ស្លាប) អាវ​លេខ៦ (ខ្សែ​បម្រើ) លេខ​៥ (ខ្សែ​ការពារ​) និង​អាវ​លេខ៤ (ខ្សែ​ការពារ) ផង​ដែរ " ។

អ្នក​ចាត់​ការ​ក្លឹប​ Manchester City នេះ​បាន​បន្ត​ថា​ ៖ " ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ Aguero ជា​កីឡា​ករ​ដ៏​ឆ្នើម​នៅ​ក្នុង​ចំណោម​នោះ​។ ខ្ញុំ​ធ្លាប់​និយាយ​ប៉ុន្មាន​ដង​ហើយ​ ថា​គេ​នឹង​ រក​គ្រាប់​បាល់​បាន​ច្រើន​ នេះ​ជា​ភាព​ប៉ិន​ប្រសព្វ​របស់​គេ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Pep Gurardiola ក៏​ធ្លាប់​ជា​អ្នក​ចាត់​ការ​ឲ្យ​ក្លឹប​ Barcelona ផង​ដែរ​ក្នុង​ឆ្នាំ ២០០៨​ ដល់២០១២ ដោយ​ក្នុង​កំឡុង​ពេល​នោះ​ក្លឹប​ Barcelona ទទួល​ពាន់​រង្វាន់​ជា​ច្រើន​ដូច​ជា​ ពាន​រង្វាន់​ La Liga ពាន​រង្វាន់​ Champions Leagues ជា​ដើម​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី