អ្នក​ចាំទី PL មួយ​រូប បាន​បរិច្ចាគ​ប្រមាណ​ ២ម៉ឺន​ដុល្លារ ដើម្បី​ជួយ​អូស្ត្រាលី​រឿង​ភ្លើងឆេះ​ព្រៃ

  • 2020-01-13 14:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប Brighton & Hove Albion កីឡាករ Mathew Ryan បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​ប្រមាណ​ ២ម៉ឹន​ដុល្លារ ទៅ​ដល់​មូលនិធិ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​អូស្ត្រាលី​។

នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កីឡាករ​អូស្ត្រាលី​នេះ បាន​ប្រកាស​ថា លោក​នឹង​បរិច្ចាគ​ទឹកប្រាក់​ចំនួន ៥០០ដុល្លារ​អូស្ត្រាលី ក្នុង​ការ​សង្គ្រោះ​គ្រាប់​មួយ​លើក​ ដោយ​អ្នក​ចាំ​ទី​ទាំង​អស់ ដែល​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ Premier League នៅ​ប្រកួត​លីគ​កំពូល​ជា​រៀងរាល់​សប្ដាហ៍ ដើម្បី​ជួយ​ដល់​ជីវិត​ជីវចម្រុះ​នៅ​អូស្ត្រាលី ក្រោយ​ពី​រងគ្រោះ​ដោយ​ភ្លើងឆេះ​ព្រៃ។

ក្នុង​សប្ដាហ៍​មុន​នេះ ការ​សង្គ្រោះ​បាល់​សរុប​នៅ​ក្របខ័ណ្ឌ​លីគ​អង់គ្លេស​សរុប​មាន​ចំនួន​ ៥៦​ដង ដែល​មាន​ន័យ​ថា គេ​នឹង​បរិច្ចាគ​ចំនួន​ប្រមាណ ២ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ឬ ២៥,០០០​ដុល្លារ​អូស្ត្រាលី។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​កន្លង​នេះ មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​នេះ​ នៅ​ប្រទេស​អូស្ត្រាលី​ ដែល​ឆក់​យក​ជីវិត​មនុស្ស និង​សត្វ​យ៉ាង​ច្រើន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម