​ត្មាត​ជា​ច្រើន​ក្បាល​​បាន​ទទួល​ចំណី​ពី​ក្រុម​អភិរក្ស​ជីវិត​សត្វ​ស្លាប​នៅ​ស្រុក​សៀម​ប៉ាង​

  • 2020-01-14 02:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អង្គការ​អភិរក្ស​ជីវិត​សត្វ​ស្លាប​ប្រចាំ​ស្រុក​សៀមប៉ាង​បាន​ផ្ដល់​ចំណី​ អាហារ​ក្នុង​មួយ​ខែ​បី​ដង​ក្នុង​រដូវ​ដែល​ពួក​​វាពង​កូន​ ដើម្បី​បន្ត​ពូជ​ ដែល​ជា​សត្វ​កម្រ​ងាយ​រង​គ្រោះ​ និង​ជិត​ផុត​ពូជ​​ចាប់​ពី​ថ្ងៃ​ទី ១១​ដល់ ១២ ខែ​មករា​ ឆ្នាំ​២០២០​នេះ។ ​

លោក​ អ៊ៀង សំណាង ប្រធាន​ក្រុម​អភិរក្ស​ធនធាន​ជីវចម្រុះ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​ស្រុក​សៀម​ប៉ាង​បាន​ឱ្យ​ដឹង​ថា​ដើម្បី​អភិរក្ស​សត្វ​ស្លាប​និង​ផ្ដល់​ចំណី​បន្ថែម​នេះ​ត្រូវ​ចំណាយ​ថវិកា​ក្នុង​មួយ​ខែ​ជាង​ ១ ០០០ដុល្លារ ​ទិញ​គោ​ឬ​ក្របី ​ឱ្យ​សត្វ​ត្មាត​ស៊ី​ក្នុង​មួយ​ខែ​៣​ដង​ជាពិសេស​នៅ​ក្នុង​ រដូវ​រំហើយ​ដែល​កំពុង​ពង​កូន​។

​លោក​បាន​បន្ថែម​ថា​​ ពពួក​សត្វ​ដ៏​កម្រ​ ទាំង​នេះ​​រស់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​បច្ចុប្បន្ន​នៅ​ពេល​យើង​ដាក់​ចំណី​ឱ្យ​ម្តង​ៗ ​សង្កេត​ឃើញ​មាន​សត្វ​ត្មាត​ និង​សត្វ​ស្លាប​ផ្សេង​ៗ​ទៀត​មក​ស៊ី​ចន្លោះ​ចាប់​ពី​៥០​ក្បាល​ទៅ​១០០​ក្បាល​តែ​ប៉ុណ្ណោះ ​ក្នុង​នោះ​មាន​ ​សត្វ​ត្មាត​ត្នោត​ ត្មាត​ផេះ​ និង​ត្មាតភ្លើង ។ សត្វ​ត្មាត​ទាំង​៣​ប្រភេទ​នេះ ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក ដោយសារតែ​ចំនួន​របស់​ពួកវា​នៅតែ​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​។​

ទៅ​​ថ្ងៃ​អនាគត​អាជ្ញាធរ​ស្រុក​​សៀម​ប៉ាង គ្រោង​​​​​សហការ​ជាមួយ ​ក្រុម​អភិរក្ស​សត្វ​ស្លាប​ នឹង​រៀប​ចំ​ឱ្យ​មាន​កន្លែង​ទស្សនា​សត្វ​ត្មាត​នេះ​នៅ​ពេល​ដាក់​ចំណី ​សម្រាប់​បម្រើ​​ឱ្យ​វិស័យ​ទេសចរណ៍​ ពេល​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​មក​ដល់​ស្រុក​សៀម​ប៉ាង​អាច​ចូល​ទៅ​ទស្សនា​បាន​៕

អត្ថបទពេញនិយម