Galaxy S20 គ្រប់ប្រភេទ នឹងមាន RAM ១២GB ដូចៗគ្នា

  • 2020-01-14 01:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​អំពី Galaxy S20 ជំនាន់​ថ្មី លេច​ធ្លាយ​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​នេះ​គឺ​ចេញ​ដំណឹង​ទាក់ទង​នឹង​ទំហំ RAM របស់​ត្រកូល Galaxy S20 ដែល​​ពួក​វា​នឹង​មាន RAM ទំហំ ១២GB ជា​ស្តង់ដារ​តែ​ម្ដង។

កាល​ពី​ជំនាន់​មុន​​​មាន​តែ Galaxy S10+ ប៉ុណ្ណោះ​​ដែល​មាន​ RAM ទំហំ ១២GB ខណៈ​ដែល Galaxy S10e មាន​ RAM ចាប់​ពី ៦GB។ Galaxy S20 ដែល​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ មាន​បី​គឺ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra។

Galaxy S20 ​នឹង​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 865 ឬ Exynos 9830 ដែល​ផ្អែក​លើ​ទីផ្សារ។ ឆ្នាំ​នេះ Samsung នឹង​ប្រើ​ប្រាស់​ឈីប​ Qualcomm ច្រើន​ជាង​ពី​មុន​ ប៉ុន្តែ​នៅ​អឺរ៉ុប​គឺ​នៅ​តែ​មាន​លក់​ប្រភេទ​ឈីប Exynos៕

ចុចអាន ៖ មើលសមត្ថភាព Galaxy S20 Ultra RAM ១២GB ទើបលេចចេញ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម