៨ ចំណុច​​នេះ​ពិតជាបញ្ជាក់ច្បាស់ថា Chen នឹងក្លាយជាឪពុកដ៏ល្អ

  • 2020-01-14 03:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ប្រកាស​ថា​មាន​គូជីវិត​ចេញ​ពី​ Chen ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ស្មាន​មិន​ចង់​ដល់​ ដោយសារ​តែ​កន្លងមក​មិន​ដែល​សូម្បី១ដង​ ថា​តារា​ប្រុស​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណាសោះ។ ប៉ុន្តែ​ពេល​នេះ​ស្រាប់​តែ​សាមី​ខ្លួន​បើក​បង្ហាញ​ភ្លាម​ ថែម​ទាំង​មាន​ការ​បញ្ជាក់​ពី​ផលិតកម្ម​ SM ថាគូដណ្ដឹង​របស់ Chen កំពុង​មាន​ទម្ងន់​ ៧ខែទៀត។

មាន​កូន​ដំបូង​មែន​ តែ​គ្រប់គ្នា​ដែល​ស្គាល់ Chen ច្បាស់​ជា​ទទួល​ស្គាល់ថា​ លោក​នឹង​ក្លាយ​ជា​ឪពុក​ដ៏​ល្អ​ តាមរយៈ​កាយវិការ​ទាំង​នេះ៖

១. Chen នឹង​ច្រៀង​បទ​បំពេ​កូន​ចូល​គេង​ជាមួយ​នឹង​សំឡេង​ដ៏​ពីរោះ​របស់​លោក

កូន​របស់ Chen នឹង​លង់លក់​ដោយសារ​សំឡេង​ផ្អែម​របស់លោក ជាសំឡេង​ដែលមនុស្ស​ជា​ច្រើន​ត្រូវ​ចំណាយ​លុយ​សិន​ ដើម្បី​អាច​ចូល​មើលការសម្ដែង។ ដូចនេះ​ក្មេង​ម្នាក់​នោះ​ ពិត​ជា​សំណាង​ ឲ្យ​អ្នក​គាំទ្រ​លួច​ច្រណែន​មិន​ខាន។

២. Chen តែង​តែ​មើល​ថែ​សមាជិក​ក្នុង​ក្រុម​

កាយវិការ​មើល​ថែ​របស់ ​Chen ចំពោះ​សមាជិក EXO ពិត​ជា​មិន​អាច​រំលង​បាន​ឡើយ។ លោក​តែង​ចាត់​ទុក​មិត្ត​រួម​ក្រុម​ប្រៀប​ដូច​កូន​ក្មេង​ដែល​លោក​ត្រូវ​តែ​យក​ចិត្តទុក​ដាក់​គ្រប់ពេល​ ដូច​លោក​ជា​ឪពុក។

៣. Chen ដឹង​ពី​របៀប​បង្កើត​ភាព​សប្បាយ​រីករាយ

អាច​និយាយ​បាន​ថាសមាជិក​ EXO ម្នាក់​នេះ​ ជា​អ្នក​ដែល​លេង​ច្រើន​ដែរ​ក្នុង​ក្រុម។ លោក​ចូល​ចិត្ត​ Prank កូរ​គ្រប់គ្នា​ដែល​នៅ​ជិត​ឲ្យ​រីករាយ។ ជាឧទាហរណ៍​ពេល​លោក​ចូល​រួម​កម្មវិធី​ The Return of Superman លោក​ជា​មនុស្ស​តែ​ម្នាក់​ដែល​ចេះ​រក​នឹក​ឃើញ​ វិធី​កុំឲ្យ​ក្មេង​ធុញទៀត។

៤. លោក​មិន​ខ្លាច​នឹង​ធ្វើ​ឆ្កួត ធ្វើជា​

ក្នុង​កម្មវិធី​ The Return of Superman ដដែល​ Chen ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ក្មេងៗ​បាន​លេង​សប្បាយ​ កុំ​ឲ្យ​ភ័យ ដូចនេះ​លោក​បាន​ធ្វើ​សំឡេង​កំប្លែង​ ពេល​ស្រូប​ខ្យល់​ពីក្នុង​ប៉េងប៉ោង កុំ​ថា​តែ​ក្មេង​ សូម្បី​មនុស្ស​ចាស់​ក៏ទប់​សំណើច​មិន​បាន​ដែរ។

៥. ប្រុស​ម្នាក់​នេះ​ ជា​មនុស្ស​ចិត្ត​ល្អ និង​គួរ​ឲ្យ​ស្រឡាញ់

អ្នក​គាំទ្រ​របស់ EXO សុទ្ធ​តែ​ដឹង​ថា​ Chen ជា​បុរស​ដែល​ Sweet និង​គួរ​ឲ្យ​ស្រឡាញ់​បំផុត។ ទឹកចិត្ត​របស់​លោក​មាន​ចំពោះ​អ្នក​គាំទ្រ​ និង​សមាជិក​រួម​ក្រុម​ ពិត​ជា​ល្អ​មិន​អាច​បដិសេធ​បាន​ឡើយ។

៦. Chen ដឹង​ច្បាស់​ពី​តម្លៃ​នៃ​ការងារ​ និង​ការ​តស៊ូអំណត់

មុនក្លាយ​ខ្លួន​ជា​ Idol ដែល​ទទួល​បាន​ភាព​ជោគជ័យ​ គឺ​ទាមទារ​ឲ្យមាន​ការ​អត់ធ្មត់​ ស៊ូ​គ្រប់​រឿង​ មាន​ទេពកោសល្យ​ និង​មិនរួញរា​គ្រប់ឧបសគ្គ​នៅ​ពីមុខ​ឡើយ។ រឿង​គ្រប់​យ៉ាង​ Chen អាច​ស៊ូ​បាន​ទាំង​អស់ ដូចនេះ​ក៏​មិនមែន​ជា​បញ្ហា​ធំ​ខ្លាំង​សម្រាប់​លោក​ ពេល​ក្លាយ​ជា​ឪពុក​គេ​ដែរ។

៧. ក្មេង​នឹង​មាន​សុវត្ថិភាព​ពេល​មាន​ Chen នៅ​ក្បែរ

ធ្វើ​ជា​ម្ដាយឪពុក​គេ​ កាតព្វកិច្ច​ចម្បង​គឺមើល​ថែ​កូន​ឲ្យ​បាន​ល្អ​បំផុត​ ចៀសវាង​គ្រោះ​ថ្នាក់ផ្សេងៗ។ ក្មេងៗ​មិន​ដែល​នៅ​ស្ងៀម​ទេ តែង​រត់​ទៅនេះ​ ទៅនោះ​ ងាយ​នឹង​គ្រោះ​ថ្នាក់​ណាស់ ដូចនេះ​ឪពុកម្ដាយ​ត្រូវ​តែ​មើល​ឲ្យជាប់។ ប៉ុន្តែ​ភាព​ជា​ឪពុក​របស់ Chen អ្នក​គាំទ្រ​ពិត​ជា​ទុកចិត្ត​ថា​លោក​ ពិតជា​អាច​ការពារ​កូន​បាន​ល្អ ដោយសារ​ភាព​ហ្មត់ចត់​របស់​លោក។

៨. មិន​ខ្លាច​នឹង​ប្រឡូកប្រឡាក់

ជា​តារាល្បី​ក៏​ដោយ​ ប៉ុន្តែ​ពេល​នៅ​ជិត​ក្មេងៗ​ Chen មិន​ដែល​ប្រកាន់​ ពេល​ក្មេង​ធ្វើ​ឲ្យ​លោក​ប្រឡាក់​ខ្លួន​ឡើយ។ តាំង​ពី​ទ្រ​ចំណី​ដែល​ ក្មេងទំពារ​ខ្ជាក់​លើ​ដៃ ក៏​ Chen មិន​ខ្ពើម​ ហើយ​លេង​ជាមួយ​ពួកគេ​យ៉ាង​ស្និទ្ធ​ ប្រៀប​ដូច​ឪពុក​កូនពិតៗ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី