រក​ឃើញ​ហើយ! អ្នក​ពូកែ​ញាក់ រហូត​បាន​រង្វាន់ iPhone XS Max និង Airpod Pro ហើយ

  • 2020-01-14 08:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្វើការ​ប្រកួត​អស់​ពេល​រាប់​ខែ ទី​បំផុត​កម្មវិធី​បាន​រក​ឃើញ​អ្នក​​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំង ៣ នាក់​ដែល​ឈ្នះ​រង្វាន់ iPhone XS Max និង Airpod Pro ពី កូកា-កូឡា អេនណឺជី​ហើយ។ អ្នក​ទាំង ៣ រួមមាន៖

  • Nak Pakorn ឈ្នះ​រង្វាន់ iPhone XS Max មួយ​គ្រឿង
  • Marchh ឈ្នះ​រង្វាន់ Airpod Pro
  • RoGen ReChhes ឈ្នះ​រង្វាន់ Airpod Pro

សូម​បញ្ជាក់​ថា អ្នក​ឈ្នះ​គឺ​សុទ្ធ​តែ​មិនមែន​ជា​តារា​រាំ​អាជីព​អី​នោះ​ទេ។ តែ​ដោយ​សារ​តែ​​ពួកគេ​ទទួល​បាន​ប្រជាប្រិយភាព​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម ហ្វេសបុក ដោយ​ទទួល​បាន Reaction WOW ច្រើន​ជាងគេ។

ចង់​ដឹង​ថា​រាំ​ញាក់​កន្ត្រាក់​អារម្មណ៍​ខ្លាំង​ប៉ិនណា តោះ​មក​ទស្សនា វីដេអូ​របស់​អ្នក​ឈ្នះ​ខាង​ក្រោម​នេះ៖

សម្រាប់​អ្នក​ឈ្នះ​ដែល​មិន​ទាន់​បាន​ទៅ​បើក​រង្វាន់ សូម​ទាក់ទង​មក​កាន់​ហ្វេសប៊ុក​ផេក​របស់ Coca-Cola ដើម្បី​ទទួល​រង្វាន់!

ឯ​អ្នក​ដែល​មិន​បាន​ឈ្នះ​សូម​ផ្ញើ​លេខ​ទូរស័ព្ទ​មក​កាន់ inbox កូកា-កូឡា​នឹង​មាន​រង្វាន់​លើក​ទឹកចិត្ត​ណា៕

អត្ថបទ៖ សុខុន សុម៉ាភាវី