បាត់​មុខ​ជាង​មួយ​ខែ ទី​បំផុត​តួ​អង្គ Franco លេចមុខក្នុងហ្គេម Mobile Legends វិញហើយ

  • 2020-01-15 01:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កំណែ​អាប់ដែត​ថ្មី​មួយ​នា​ថ្ងៃ​ទី ១៤ មករា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Moontoon បាន​បញ្ចូល​តួ​អង្គ Franco ចូល​ក្នុង​ហ្គេម Mobile Legends វិញ​ហើយ។

នេះ​ឆ្លើយតប​ទៅ​នឹង​ការ​ដក​ចេញ​អស់​រយៈ​ពេល​ជាង ១ ខែ​រាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ដែល​កាល​នោះ​នៅ​ជំនាន់ ១.៤.៣៦ ពេល​បង្ហាញ​តួ​អង្គ​ថ្មី Silvanna សុខៗ​ក៏​ស្រាប់​តែ​បាត់​តួ​អង្គ Tank ដ៏​សំខាន់​មួយ​រូប​ចេញ​ពី​ហ្គេម។

តាម​រយៈ​ការ​បញ្ជាក់​របស់​នាយក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Moontoon ប្រាប់​ទៅ ONE Esports៖ "តួ​អង្គ Franco ត្រូវ​បាន​ជួសជុល​ចន្លោះ​ប្រហោង​រួចរាល់​ហើយ ដោយឡែក​ក៏​បាន​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ១៤ មករា​នេះ ពោល​គឺ​ក្រុម​អ្នក​អភិវឌ្ឍ​បាន​បញ្ចប់​ការ​ជួសជុល​ចន្លោះ​ប្រហោង S1 របស់ Franco"។

គួរ​បញ្ជាក់​ថា Mobile Legends ​បច្ចុប្បន្ន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ​ក្នុង​ស្រុក ដោយ​វា​ជា​ប្រភេទ​ហ្គេម MOBA ដែល​តម្រូវ​ការ​វាយ ៥ ទល់ ៥ ហើយ​តម្រូវការ​ម៉ាស៊ីន​ក្នុង​ការ​ដំណើរការ​ហ្គេម​នេះ​បាន​ ក៏​មិន​សូវ​ជា​ទាមទារ​ស្មាតហ្វូន​សេរ៊ី​ទំនើប​ពេក​នោះ​ដែរ៕

ប្រភព៖ https://www.oneesports.gg/mobile-legends/franco-will-be-unbanned-in-mlbb-on-january-14/

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា