ឈ្នះ​ Super Cup នៅ​មជ្ឈិម​បូព៌ា តើ​ Real បាន​លុយ​រង្វាន់​ប៉ុន្មាន​លាន?

  • 2020-01-14 11:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ​ Real Madrid ទទួល​បាន​ទឹកប្រាក់​ចំនួន​ជាង ១៣លាន​ដុល្លារ ក្រោយ​ឈ្នះ​​ពាន Super Cup អេស្ប៉ាញ នៅ​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

បើ​យោង​តាម​សារព័ត៌មាន​ Marca បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ភូមិន្ទ​បាល់ទាត់​អេស្ប៉ាញ បាន​ផ្ដល់​ប្រាក់​រង្វាន់​ច្រើន​ជាង ឈ្នះ​ពាន​ដដែល​នេះ​កាល​ពី​ឆ្នាំ​ៗ​មុន។

គ្រាន់​តែ​ពាក់​កណ្ដាល​រដូវ​កាល ២០១៩/២០​នេះ ក្លឹប​អធិរាជ​ស​នេះ រក​បាន​ជាង ៥២​លាន​ដុល្លារ ដោយ​ជាង ១៣លាន​ដុល្លារ​ពី​ពាន​ក្នុង​ស្រុក​ខាង​លើ ហើយ​ជាង ៤០លាន​ដុល្លារ​ពី​ប្រកួត​វគ្គ​ចែក​ពូល​នៃ​ក្របខ័ណ្ឌ UEFA Champions League។

សារព័ត៌មាន​អេស្ប៉ាញ​នេះ​ក៏​បាន​គណនា​ថា កីឡាករ​ក្លឹប​នេះ​ម្នាក់​ៗ​មាន​ប្រាក់​រង្វាន់​ជាង ២០​ម៉ឺន​ដុល្លារ រត់​មុខ​បាត់​ទៅ​ហើយ ត្រឹម​ខែ​មករា​ ឆ្នាំ២០២០​នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម