ទោះ​ដឹកនាំ​ Spurs ក៏​លោក Mourinho មិន​ច្រណែន​ Man City ឬ Liverpool ទេ

  • 2020-01-14 12:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ច្រណែន​អី​ទេ ទៅ​នឹង​ក្លឹប​បេក្ខភាព​ជើង​ឯក​ Liverpool និង​ Manchester City។

លោក​បាន​លើកឡើង​ថា៖ " យើង​មិន​អាច​មាន​ក្រុម​កីឡាករ ដូច​ក្រុម​ដទៃ​ដូច​ Liverpool ឬ Manchester Cityទេ។ ពួក​គេ​មិនមែន​ជា​យើង​ទេ " ។

លោក​បាន​បន្ត​ថា៖ " […] ខ្ញុំ​មិន​ច្រណែន​នឹង​ក្លឹប​គេ​ទេ។ ខ្ញុំ​មាន​ការងារ​ល្អល្អះ​ហើយ។ ក្លឹប Spurs នេះ​ជា​ក្លឹប​ខុស​ពី​ក្លឹប​ដទៃ​ទៀត។ […] ការងារ​នេះ ជា​ការងារ​ពិបាក​ជាង​គេ​តាំង​ពី​ខ្ញុំ​ដឹកនាំ Porto មក " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mourinho ឡើង​ដឹកនាំ​ក្លឹប Tottenham Hotspur កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩​នេះ​ ក្រោយ​ពី​ក្លឹប​ចែក​ផ្លូវ​គ្នា​ជាមួយ Mauricio Pochettino៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី