Solskjaer និយាយ​បែប​ណា ពេល​ឮ​គេ​ថា Fernandes មក​ Man Utd?

  • 2020-01-14 13:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា​ មិន​មាន​ការ​ផ្ទេរ​ចូល​ ខ្សែ​បម្រើ​ព័រទុយហ្គាល់​ Bruno Fernandes មក​ក្លឹប​របស់​គេ​ទេ។

លោក​ Solskjaer បាន​និយាយ​ថា​ ៖ " ខាង​ក្លឹប​របស់​យើង​មិន​មាន​ការ​ផ្ទេរ​ចូល​កីឡា​ករ​ថ្មីៗ​ទេ​នា​ពេល​នេះ​។ ដូច្នេះ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ផ្ទេរ​ចូល​ Fernandes មក​ក្លឹប​របស់​យើង​គឺ​មិន​ពិត​ទេ " ។

អ្នក​ចាត់​ការ​ក្លឹប​ Machester United បាន​បន្ត​ថា​ ៖ " ប្រសិន​បើ​មាន​ព័ត៌មាន​អ្វី​ទាក់​ទង​នឹង​ការ​ផ្ទេរ​ចូល​កីឡា​ករ​នេះ​ ខាង​ក្លឹប​របស់​យើង​នឹង​ប្រកាស​ ប៉ុន្តែ​ឥឡូវ​នេះ​ខាង​ក្លឹប​របស់​យើង​អត់​មាន​ទេ " ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ Bruno Fernandes ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​និយាយ​ថា​ជា​គោល​ដៅ​ក្នុង​ការ​ផ្ទេរ​ចូល​ក្លឹប​បិសាច​ក្រហម​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី