មិន​ធានា​ឈ្នះ​ពាន ប៉ុន្តែ​គ្រូ​ថ្មី Barca ​ធានា​រឿង​ពិសេស​នេះ​សម្រាប់​អ្នក​គាំទ្រ​

  • 2020-01-15 02:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Quique Setien ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម FC Barcelona ​ជំនួស​តំណែង​របស់​លោក Valverde ​។

​ក្នុង​នាម​ជា​គ្រូ​ថ្មី​ចូល​កាន់​តំណែង​ពាក់​កណ្ដាល​រដូវ​កាល ​លោក Setien ​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ថា​៖ “ខ្ញុំ​អាច​ធានា​បាន​រឿង​មួយ​ឱ្យ​អ្នក​គាំទ្រ ​គឺ​ក្រុម Barcelona ​នឹង​មាន​ទម្រង់​លេង​ល្អ​មើល​មិន​ខាន។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​កាន់​ក្លឹប​នេះ។ ម្សិលមិញ​ខ្ញុំ​បាន​ដើរ​កាត់​គោ​នៅ​ក្នុង​ក្រុង ​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​បាន​មក​ដឹក​នាំ​ក្រុម​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក។ ​អ្នក​ដឹង​ទេ ​គ្រាន់​តែ​គេ​ទាក់ទង​មក​ភ្លាម ​ខ្ញុំ​សម្រេច​ចិត្ត​ថា​មក​ដឹក​នាំ​ភ្លាម​តែ​ម្ដង”។

បុរស​វ័យ​៦១​ឆ្នាំ​នេះ ​បាន​បន្ថែម​ទៀត​ថា​លោក​មិន​នឹក​ស្មាន​ថា​ក្រុម​អ្នក​មាន​បុណ្យ​ហៅ​លោក​មក​ដឹក​នាំ​ក្រុម​ឡើយ ព្រោះ​លោក​គ្មាន​ប្រវត្តិ​ដឹក​នាំ​ក្រុម​ជោគជ័យ​ខ្លាំង​នោះ​ទេ។ ប៉ុន្តែ​ការងារ​លើក​នេះ ​លោក​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត៕

ប្រភព៖ Marca   អត្ថបទ៖ វ៉ាន់ សក្ដិ