Galaxy A51 និង A71 សម្ភោធជាផ្លូវការនៅឥណ្ឌូណេស៊ី មានទាំងក្រុម BLACKPINK មកផ្ទាល់ទៀតផង

  • 2020-01-15 06:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនចំនួន ២ ម៉ូឌែលទៀតដែលស្ថិតក្នុងត្រកូល A ស៊េរី បានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅទីក្រុងចាហ្គាតាប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា <<Galaxy A 2020 AWESOME LIVE>>។

ក្រោយពីការសម្ភោធ និងដាក់ឱ្យអ្នកចូលរួមកាន់ប៉ះផ្ទាល់រួចមក Galaxy A51 និង Galaxy A71 ទាំងពីរនេះគឺពិតជាមានរូបរាងស្រស់ស្អាតខ្លាំង និងទាក់ទាញជាទីបំផុតជាពិសេសបានបំពាក់នូវលក្ខណៈពិសេសៗជាច្រើនទៀតដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A កន្លងមក!

នៅក្នុងព្រឹត្តិការណ៍ដាក់សម្ពោធដ៏អស្ចារ្យនេះដែរ មានការចូលរួមពីក្រុមតារាតំណាងផលិតផល សាមសុង អន្តរជាតិចំនួន ៤ រូបរបស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកូរ៉េ។

ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មីដ៏ទំនើបអស្ចារ្យស៊េរី Galaxy A51 និង Galaxy A71 នេះគឺនឹងធ្វើការដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជាពេលខាងមុខឆាប់ៗនេះ។ ដូច្នេះ អតិថិជនទាំងអស់កុំភ្លេចរង់ចាំតាមដានព័ត៌មានលម្អិតទាំងអស់គ្នាថាតើវាពិតជាមានអស្ចារ្យ និងឡូយប៉ុណ្ណា។

ជាមួយនឹងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះសម្រាប់ប្រទេសកម្ពុជាយើងក៏មានប្រតិភូជាច្រើនរូបចូលរួមក្នុងកម្មវិធីនោះផងដែរដោយក្នុងនោះរួមមានដូចជា៖ គណៈគ្រប់គ្រងផលិតផលផ្នែកទូរសព្ទដៃរបស់ក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជា ក្រុមរាំតំណាងផលិតផលសាមសុង OMG និងជាពិសេសតារាតំណាងផលិតផលក្រុមហ៊ុន សាមសុង កម្ពុជាដ៏ស្រស់ស្អាតគឺកញ្ញា មាន សូនីតា ផងដែរ ។

ខាងក្រោមនេះគឺជាទំហំ និងលក្ខណៈពិសេសៗត្រួសៗនៃស្មាតហ្វូនស៊េរី Galaxy A51 និង Galaxy A71 ប្រចាំឆ្នាំ ២០២០ មានដូចជា៖

Samsung Galaxy A71

-អេក្រង់៖ 6.7” FHD+ Super AMOLED, Infinity-O Display

-កាមេរ៉ាក្រោយ៖ 4 គ្រាប់ (64 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP)

-កាមេរ៉ាមុខ៖ 32 MP

-រ៉េម៖ 6GB / 8GB

-មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

-រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

-ថាមពលថ្ម៖ 4,500 mAh (25W Fast charging) / C-Type

-បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

Samsung Galaxy A51

-អេក្រង់៖ 6.5” FHD+ Super AMOLED, Infinity-O Display

-កាមេរ៉ាក្រោយ៖ 4 គ្រាប់ (48 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP Depth)

-កាមេរ៉ាមុខ៖ 32 MP

-រ៉េម៖ 6GB / 8GB

-មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

-រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

-ថាមពលថ្ម៖ 4,000 mAh (15W Fast charging)

-បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

សូមជម្រាបដល់អតិថិជនដែលកំពុងតែចង់បាន ចង់ជាវ ចង់ប៉ះ ចង់ឃើញផ្ទាល់ទាំងអស់ថា នេះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ…នៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននៅពេលខាងមុខដ៏ឆាប់នេះជាមួយនឹងតម្លៃជាក់ស្តែងនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាផងដែរ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដោយផ្ទាល់ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 !

អត្ថបទ៖ រក្សា