​រថយន្ត​អគ្គិសនី​នឹង​ធ្វើ​ឲ្យ​មនុស្ស ៤១០ ០០០ នាក់​គ្មាន​ការងារ​ធ្វើ​នៅ​អាល្លឺម៉ង់

  • 2020-01-16 02:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បច្ចេកវិទ្យា​កាន់​តែ​អភិវឌ្ឍ ឈរ​លើ​គោលដៅ​ជួយ​ឲ្យ​ការ​រស់នៅ​របស់​មនុស្ស​មាន​ភាព​ងាយ​ស្រួល សន្សំសំចៃ​ពេលវេលា បូក​ផ្សំ​នឹង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ទន្ទឹម​នោះ​ការ​អភិវឌ្ឍ​ទាំង​នេះ​ក៏​ជា​កត្តា​ជះ​ផល​ប៉ះពាល់​ដល់​តម្រូវ​ការ​កម្លាំង​ពលកម្ម​ចេញ​ពី​មនុស្ស​ផ្ទាល់​ផង​ដែរ។

តាម​របាយការណ៍​ព្យាករណ៍​ចុង​ក្រោយ​មួយ​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ មាន​ការ​ប៉ាន់ប្រមាណ​ថា​នៅ​ឆ្នាំ ២០៣០ ខាង​មុខ ដោយ​សារ​ភាព​ពេញ​និយម​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី នោះ​កម្លាំង​ពលកម្ម​ប្រមាណ ៤១០ ០០០ នាក់​នឹង​ត្រូវ​បាន​កាត់​បន្ថយ។

នោះ​ក៏​ដោយ​សារ​ម៉ាស៊ីន​របស់​រថយន្ត​អគ្គិសនី​ផ្គំ​ចេញ​ពី​គ្រឿង​បន្លាស់​តិច​ជាង​និង​ងាយ​ស្រួល​ដំឡើង​ជាង​ប្រភេទ​ម៉ាស៊ីន​ប្រើ​សាំង​ឬ​ម៉ាស៊ូត​ធម្មតា។ ត្បិត​បច្ចុប្បន្ន​មិន​ទាន់​មាន​តួ​លេខ​បង្ហាញ​ពី​ការ​កាត់​បន្ថយ​បុគ្គលិក​ណា​មួយ​ក្តី តែ​វា​ជា​សញ្ញា​អវិជ្ជមាន​ព្រមាន​ដ៏​គ្រោះថ្នាក់​មួយ​ទៅ​ថ្ងៃ​ខាង​មុខ។

គួរ​បញ្ជាក់​ថា​ការ​ព្យាករណ៍​កន្លង​ទៅ​មិនមែន​ផ្តោត​តែ​លើ​វិស័យ​រថយន្ត​អគ្គិសនី​នេះ​មួយ​ឡើយ ទៀត​សោត​សូម្បី​តែ​មុខ​តំណែង​ផ្សេងៗ​ទៀត​ដូច​ជា​បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម អ្នក​វិភាគ​ទីផ្សារ និង​អ្នក​លក់​នៅ​តាម​ហាង​លក់​រាយ​តូចៗ​ក៏​ប្រឈម​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឬ​មនុស្ស​យន្ត AI ទាំង​ស្រុង​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា