Apple ចំណេញមិនស្ទើរ ក្រោយ Microsoft ប្រហារជីវិត Windows 7
- 2020-01-16 02:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចំណេញមិនស្ទើរ ក្រោយ Microsoft ប្រហារជីវិត Windows 7
ចន្លោះមិនឃើញ
នៅថ្ងៃទី ១៤ មករា ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន Microsoft បានសម្រេចប្រកាសបញ្ចប់ការគាំទ្រនៅការអាប់ដែតប្រព័ន្ធសុវត្ថិភាពសម្រាប់រាល់ម៉ាស៊ីនប្រើប្រាស់ Windows 7 ដែលចេញផ្សាយនៅឆ្នាំ ២០០៩។
គេជឿថាមានមិនតិចរយលានឧបករណ៍នោះទេដែលកំពុងឈរលើ Windows ជំនាន់ចាស់មួយនេះ ហើយក៏បន្តសេសសល់ ២៦.៧ ភាគរយនៃអ្នកប្រើប្រាស់ ហាក់មិនអើពើនិងបន្តប្រើ Windows ចាស់ដដែល ត្បិតវាប្រឈមនឹងហានិភ័យលើផ្នែកប្រព័ន្ធសុវត្ថិភាពក៏ដោយ។ នេះបើតាមរបាយការណ៍ពី StatCounter។
ផ្ទុយទៅវិញវាជាឱកាសល្អសម្រាប់ក្រុមហ៊ុនគូប្រជែងដូចជា Apple ព្រោះអាជីវកម្មបច្ចុប្បន្នមនុស្សក៏ផ្តោតទៅលើការប្រើប្រាស់ iPhone/iPad ស្រាប់ បែបនេះងាយស្រួលក្នុងការ Sync ទិន្នន័យរវាងគ្នាទៅវិញទៅមក។ ជំនួសដោយការជ្រើសរើសកុំព្យូទ័រថ្មីដំឡើងទៅ Windows 10 បើតាមការស្រាវជ្រាវពី IDC បានព្យាករណ៍ថានឹងមាន ១៣ ភាគរយនៃអ្នកប្រើ Windows 7 ជ្រើសរើសមកប្រើប្រាស់ Macs OS របស់ក្រុមហ៊ុន Apple វិញ៕
អានអត្ថបទ: