ចូលឆ្នាំចិនមិនទាន់ទេ ម្នាក់ៗចង់បានតែអាំងប៉ាវ ប៉ុន្តែតិចអត់ដឹងអត្ថន័យពិត!

  • 2020-01-16 02:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ជំនឿ​រៀងរាល់​ពេល​​ចូល​​ឆ្នាំ​ចិន ប្រជាពលរដ្ឋខ្មែរ​ដែល​ជាប់​សែស្រឡាយ​ចិននៅកម្ពុជា តែងចែកអាំងប៉ាវដល់សាច់ញាតិបងប្អូន ជាពិសេសអ្នកនៅលីវតែម្តងឬ​ក្មេងៗ កូនក្មួយ ដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល ក៏ដូចជាសុខភាពល្អ ជម្នះបានរាល់ឩបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា សំណាងល្អ និងមាសប្រាក់ហូរចូលច្រើនៗ ហេងចូលហេងពេញមួយឆ្នាំ។

ពាក្យថាអាំងប៉ាវសំដៅលើ លាភសំណាង ដែលមានសេចក្តីដំណាលតៗគ្នាថា “កាលមួយនោះមានសត្វចម្លែកមួយឈ្មោះ «នាន» តែងតែចេញមកខាំសម្លាប់មនុស្សស៊ីជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកស្រុកតក់ស្លុតភ័យខ្លាចខ្លាំងណាស់ ហើយនាំគ្នារត់ឡើងទៅលើភ្នំដើម្បីសុវត្ថិភាព។ ស្រាប់តែឆ្នាំមួយនោះ មានគ្រួសារចំណូលថ្មីមួយគ្រួសារមកពីស្រុកផ្សេង ពុំបានរត់គេចពីសត្វនានដូចអ្នកភូមិខាងលើនោះទេ ពួកគេបានស្លៀកសំលៀកបំពាក់ពណ៌ក្រហម ផ្តល់ក្រដាសក្រហមដល់កូនចៅព្រមទាំងបានបិទក្រដាសក្រហមនៅមុខផ្ទះ។ នៅពេលដែលសត្វនាននោះមកដល់ឃើញសុទ្ធតែក្រដាសក្រហម ក៏ភ័យរត់បាត់ទៅ ហើយលែងមកអុកឡុកអ្នកស្រុកទៀត”។

ហេតុនេះទើបមានការចែកអាំងប៉ាងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ ពីមួយជំនាន់ទៅមួយជំនាន់ជនជាតិចិនបានកែប្រែពីការចែកក្រដាសក្រហមទៅជាអាំងប៉ាវក្រហមដែលមានលុយកាក់ ឬ របស់មានតម្លៃផ្សេងទៀត យកហុងស៊ុយ ហេងហេង នាំសំណាងឆ្នាំថ្មី។

សម្រាប់ឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ប្រសិនបើអ្នកមានជាប់សែស្រឡាយ​ចិន ក្រៅពី​ត្រៀម​គ្រឿង​សំណែន​ជូន​កុងម៉ា និង​របស់របរប្រើប្រាស់ថ្មីៗ អាចពិចារណាលើស្មាតហ្វូនកាមេរ៉ាក្រោយបួន OPPO Reno2 F (តម្លៃ ៣៤៩ ដុល្លារ​) ឬ​ Reno2 (តម្លៃ ៥៩៩ ដុល្លារ​) ទាន់មានកាដូថែមច្រើន និងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត ហើយ​ក៏​មាន​ OPPO A9 2020 (តម្លៃ ២៦៩ដុល្លារ​) , A5 2020 (តម្លៃ ១៩៩ដុល្លារ, រ៉េម៤GB, អង្គផ្ទុកទិន្នន័យ ១២៨GB) , និង A5 2020 (តម្លៃ ១៦៩ដុល្លារ, អង្គផ្ទុកទិន្នន័យ ៦៤GB) យកលាភថ្មីឆ្នាំថ្មី ព្រោះជាស្មាតហ្វូនស៊េរីទំនើប កាមេរ៉ាក្រោយ ៤ មានមុខងារពិសេសគឺ Ultra Wide Angle (ប្លង់ទូលាយ) ថតរូបជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូន មុខម្ហូបឬទិដ្ឋភាពសែនកុងម៉ា ឬ​ក៏ចែកអាំងប៉ាវ បានប្លង់កាន់តែទូលាយស្អាត មិនបារម្ភរឿងថតមិនជុំគ្នា ឬពិបាកដើរខិតថយក្រោយ ថតរូបពេលយប់ ថតវីដេអូ ស្អាតៗ ត្រជាក់ភ្នែក។

ប្រសិនបើអ្នកចង់​​ពញ្ញាក់​អារម្មណ៍ អ្នក​នៅលីវ សាច់ញាតិ បងប្អូន និង មនុស្សជាទីស្រឡាញ់ ឲ្យខុសប្លែកពីរាល់ឆ្នាំ គួរតែត្រៀមស្មាតហ្វូនខាងលើ OPPO Reno2 F ជាអាំងប៉ាវពិសេស ធានាថាពួកគាត់នឹងពេញចិត្ត ញញឹមបិទមាត់មិនជិត រួចហើយនិយាយពាក្យហុងស៊ុយជូនពរឆ្នាំថ្មីត្រឡប់មកវិញជាក់ជាមិនខានឡើយ៕

អត្ថបទថ្មី