ម៉ូតូ Honda ADV 150 ដឹងស៊ីសាំងកម្រិតណាទេ?

  • 2020-01-16 10:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​រូបរាង​ប្លែក និង​មាន​ម៉ាស៊ីន​ធំ​ផង​ដែរ​នោះ ធ្វើ​ឲ្យ​ម៉ូតូ Honda ADV 150 ​​ពេញ​និយម​ខ្លាំង​គួរ​សម​នៅ​កម្ពុជា។ ម៉ូតូ​នេះ​មាន​បំពាក់​ម៉ាស៊ីន​ ១៥០ សេសេ​ បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ដែល​មាន​កម្លាំង ១៤,៥ សេះ។

ម៉ាស៊ីន​ធំ​មែន​ ប៉ុន្តែ​​សន្សំសំចៃ​ប្រេង​ម៉ាស៊ីន​បាន​យ៉ាង​ល្អ ដោយ​ប្រេង​សាំង​មួយ​លីត្រ អាច​ជិះ​បាន​ចម្ងាយ ៤៦,៦ គីឡូម៉ែត្រ។ កម្រិត​ស៊ី​សាំង​នេះ​គឺ​នៅ​ពេល​​ដែល​ដំណើរ​ការ​នូវ​មុខងារ​ Idling Stop System ដែល​ជា​មុខងារ​ពន្លត់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ពេល​ឈប់​មួយ​កន្លែង​រយៈពេល ៣ វិនាទី​ឡើង​ទៅ ដូច​ជា​ឈប់​ស្តុប​ជា​ដើម ហើយ​នឹង​ឆេះ​វិញ​ពេល​មួល​ហ្គែរ​។ គួប​ផ្សំ​នឹង​​ចំណុះ​ធុង​ប្រេង ៨ លីត្រ អាច​ឲ្យ​ម៉ូតូ​នេះ​ជិះ​បាន ៣៧០ គីឡូម៉ែត្រ ពេល​ចាក់​មួយ​ពេញ។

​​​​​​​​Honda ADV 150 ក៏​មាន​​ចំណុច​ពិសេស​មួយ​ចំនួន​ទៀត​រួម​មាន​​ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​​ទំហំ ២៨ លីត្រ, នៅ​ផ្នែក​ខាង​ឆ្វេង​ក្រោម​ដៃ​ម៉ូតូ​មាន​រន្ធ​សាក​ថ្ម​ឧបករណ៍​អគ្គិសនី, ក្បាំង​ការពារ​ខាង​មុខ​អាច​ផ្លាស់​ប្ដូរ​​កម្ពស់ ២ តង់ និង​ចំណុច​ពិសេស​ច្រើន​ទៀត៕​​

ប្រភព៖ Zig Wheels   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី