មកស្គាល់ នាយករដ្ឋមន្ត្រីថ្មីរបស់រុស្ស៊ី ទើបឡើងកាន់តំណែង មិនសូវមានអ្នកស្គាល់

  • 2020-01-17 02:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​មន្ត្រី​ពន្ធដារ​រុស្ស៊ី​លោក Mikhail Mishustin បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​លោកDmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ី ​ចុះចេញ​ពីតំណែង​កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីពង្រីកអំណាចខ្លួន។

លោក Mikhail ​បាន​ឡើង​កាន់​តំណែង​បន្ទាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្រោយ​សាង​ស្នាដៃ​ជា​ច្រើន​អំឡុង​បម្រើ​តួនាទី​ជា​ប្រធាន​សេវាកម្ម​ពន្ធ​សហព័ន្ធ​ ហើយ​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សារពើ​ពន្ធ​របស់​រុស្ស៊ី​ដោយ​ជោគជ័យ។ យ៉ាង​ណា​មិញ លោក Mikhail មិន​សូវ​ត្រូវ​បាន​គេ​ស្គាល់​ដល់​សាធារណជន​រុស្ស៊ី​ឡើង ហើយ​ពី​មុន​មក​លោក​ក៏​មាន​បាន​បង្ហាញ​មហិច្ឆតា​ណា​មួយ​ក្នុង​នយោបាយ​នោះ​ដែរ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោក Mikhail បានប្រាប់សភារុស្ស៊ីថាប្រទេសត្រូវតែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, រក្សាអតិផរណាប្រហែល ៤% និងពន្លឿនការងារលើកម្មវិធីអភិវឌ្ឍន៍គម្រោងថ្នាក់ជាតិរបស់ប្រធានាធិបតីវ្លាឌីមៀពូទីន។

គួរឲ្យដឹង​ថា លោក Putin ត្រូវបានគេលើកឡើងថា តែងតែរកមធ្យោបាយផ្សេងៗ ដើម្បីរក្សាអំណាចខ្លួន ខណៈអាណត្តិប្រធានាធិបតីរបស់លោក នឹង​ត្រូវបញ្ចប់ក្នុងឆ្នាំ២០២៤។ ក្នុងនោះលោកនឹងអាចបន្តកាន់អំណាច​ដោយ​ធ្វើជានាយករដ្ឋមន្រ្តីថែមទៀត ដូចដែល​លោកធ្លាប់ធ្វើរួចមកហើយ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន