ឈីប A14 អាចធ្វើឲ្យ iPhone 12 មានកម្លាំងមហាសាលដូច MacBook Pro 15-inch

  • 2020-01-17 03:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​គេ​បាន​លេច​ឮ​ដំណឹង​ជា​ច្រើន​ជុំវិញ iPhone ប្រកាស​ចេញ​ឆ្នាំ​នេះ ដែល​គេ​ហៅ​ថា iPhone 12។ គេ​រំពឹង​ថា​វា​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង iPhone 4 និង iPad Pro នា​ពេល​បច្ចុប្បន្ន, មាន​ Sensor វាស់​ជម្រៅ​ជំនួយ​ដល់​ការ​ថត​រូប Portrait និង​ការ​ប្រើ AR, ទ្រាំទ្រ​សេវា 5G ល្បឿន​​លឿន, RAM ទំហំ​ដល់ ៦GB និង​បន្ទះ​ឈីប​ A14 ទំហំ 5nm។

​ការ​វិភាគ​ថ្មី​មួយ​របស់​ Jason Cross មក​ពី​សារព័ត៌មាន​ MacWorld បាន​សន្និដ្ឋាន​អំពី​សមត្ថភាព​ដែល​ឈីប​ A14 អាច​ផ្ដល់​ឲ្យ iPhone 12។ ការ​ប្ដូរ​ពី​ 7nm មក 5nm ជា​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ ដែល​អាច​ឲ្យ​​ដំណើរ​ការ​ Multi-Core រឹត​តែ​ខ្លាំង​ក្លា​ជាង​មុន ដោយ​អាច​បាន​ពិន្ទុ​លើស​ពី ៥០០០ នៅ​លើ Geekbench 5 ​ដែល​​លំដាប់​ពិន្ទុ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ជា​មួយ​ MacBook Pro 15-inch ខណៈ​ដែល​ស្មាតហ្វូន Android ខ្លាំង​បំផុត​នា​ពេល​នេះ​បាន​ពិន្ទុ​ប្រមាណ​ ៣០០០ ប៉ុណ្ណោះ។

លោក Cross បាន​បន្ថែម​ទៀត​ថា​ ចំនួន​ Transistor នៃ​ឈីប A14 កើន​ឡើង​កាន់​តែ​ច្រើន​លើស​មុន ហើយ​អម​ជា​មួយ​នឹង RAM ដែល​អាច​មាន​ទំហំ​ដល់ ៦GB ទៀត​នោះ នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​លេង​ហ្គេម​កើន​ឡើង​ប្រហែល ៥០% ឯណោះ។

មួយ​ទៀត​ Cross យល់​ថា​ Apple អាច​នឹង​បញ្ចូល​នូវ​ Neural Engine Core នៅ​លើ​ឈីប​​ស៊េរី A របស់​ខ្លួន​លើក​នេះ ហើយ​វា​អាច​នឹង​ជួយ​ឲ្យ​ការងារ​ Machine Learning មាន​ដំណើរ​ការ​លឿន​ជាង​​​លើ​ឈីប​ A13 ពីរ​ដង​ឯណោះ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី