រំភើបណាស់! ភ្លៀងធ្លាក់បន្ដទៀតនៅអូស្ត្រាលី ធ្វើឲ្យភ្លើងឆេះព្រៃកាន់តែស្បើយជាងមុន (មានវីដេអូ))

  • 2020-01-17 03:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​អូស្ត្រាលី​ជា​ច្រើន កំពុង​សម្ដែង​ការ​សប្បាយចិត្ត​ជា​ខ្លាំង​ក្រោយ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​កាន់​តែ​ច្រើន​ដែល​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កាន់​តែ​ធូរ​ស្បើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

ភ្លើង​ឆេះ​ព្រៃ​រយៈ​ពេល​យូរ​ដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសអូស្រ្តាលី បានឆក់យកអាយុជីវិតមនុស្សចំនួន ២៨ នាក់និងបានសម្លាប់សត្វរាប់ពាន់លានក្បាល។ យោង​តាម​ការិយាល័យ​ឧតុនិយម​ក្នុង​តំបន់​ឲ្យ​ដឹង​ថា នៅ​រដ្ឋ New South Wales ដែល​តំបន់​ខ្លះ​រង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត បាន​ទទួល​រង​ទឹក​ភ្លៀង​យ៉ាង​ច្រើន និង​ភ្លើង​រលត់​ភាគ​ច្រើន​ផង​ដែរ។ ជាមួយ​គ្នា​ដែរ ព្យុះ​ក៏​បាន​ជួយ​បក់​បោក​ផ្សែង​អ័ព្ទ​ចេញ​ពីក្រុង​ម៉ែលប៊ន ដែល​រងគ្រោះ​ដោយ​​គុណភាព​ខ្យល់​អាក្រក់​បំផុត និង​គ្រោះ​ថ្នាក់​សម្រាប់​ប្រជាជន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ទោះ​យ៉ាង​ក៏​ដោយ នៅ​តំបន់​មួយ​ចំនួន​ទៀត មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​នៅ​ឡើយ​ទេ​ហើយ​កំពុង​បន្ដ​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​អស់​រយៈ​ពេល​ជាង ៣​ខែ​មក​ហើយ ខណៈ​ពេល​ដែល​អូស្ត្រាលី​ទទួល​ជំនួយ​ពី​អ្នក​ពន្លត់​ភ្លើង​ពី​អាមេរិក៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ រ័ត្ន