John Cena រៀបរាប់ហេតុផលដែលក្លាយជា ARMY

  • 2020-01-17 03:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី The Late Late Show with James Corden វគ្គ​ថ្មីចុង​ក្រោយ​បំផុត​ គឺ​មាន​​​តារា​សម្ដែង​និង​កីឡាកាស​ដ៏​ល្បី​ John Cena រួម​ជា​មួយ​តារា​សម្ដែង​ស្រី January Jones ចូល​រួម​ជា​តារា​កិត្តិយស។

​ក្នុង​វគ្គ​ខ្លី​នៃ​កម្មវិធី​នេះ​មាន​ការ​ជជែក​ទាក់ទង​នឹង​ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី​គឺ BTS ហើយ​នៅ​វគ្គ​នេះ John Cena បាន​រៀប​រាប់​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រូប​គេ​​ក្លាយ​ខ្លួន​ជា​ ARMY (ឈ្មោះ​អ្នក​គាំទ្រ​របស់ BTS) ម្នាក់។

John Cena ប្រាប់​ថា​ រូប​គេ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​នឹង BTS ដោយ​សារ BTS ជា​ក្រុម​ចម្រៀង​កូរ៉េ​ដំបូង​គេ​ដែល​​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​គ្រប់​គ្នា​ជុំវិញ​ពិភពលោក។ ដោយ​សារ​​តែ​ចាប់​ផ្ដើម​ឆ្ងល់​ថា​ហេតុ​អ្វី​ BTS ធ្វើ​បែប​នេះ​បាន​ កីឡាកាស​ល្បី​រូប​នេះ​ក៏​បាន​ស្ដាប់​ចម្រៀង​របស់​ពួក​គេ​ និង​បាន​ស្ដាប់​ពី​សារ​​ដែល​ផ្ញើ​ដល់​អ្នក​គាំទ្រ​តាម​រយៈ​បទ​ចម្រៀង។

John Cena បន្ត​បក​ស្រាយ​ថា​ បទ​ចម្រៀង​មួយ​ចំនួន​​របស់ BTS ​មាន​បញ្ចូល​​ខ្លឹម​សារ​ប្រាប់​ឲ្យ​ចេះ​​ស្រឡាញ់​ខ្លួន ​ចេះ​ខ្វាយ​ខ្វល់​អំពី​ខ្លួន​ឯង និង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ទោះ​បី​ជា​ខ្លួន​ឯង​អាច​នឹង​ជា​មនុស្ស​ដែល​ខុស​គេ​ក្ដី។

តារា​វ័យ ៤២ ឆ្នាំ​រូប​នេះ បាន​បន្ត​ឆ្លើយ​សំនួរ​​​ដែល​សួរ​ថា​ពេញ​ចិត្ត​នឹង​សមាជិក​រូប​ណា​ជាង​គេ ដោយ​រូប​គាត់​បាន​ជម្រើស​រើស​យក​ RM និង J-Hope ដោយ​សារ​តែ​រូប​គាត់​ធ្លាប់​ជា​​អ្នក​រ៉េប​មួយ​រូប​ដែរ៕​​​​​​​​​​​​​

អត្ថបទ៖ សុខហេង