វិបត្តិ​គ្រួសារ​ច្រើន​ពេក បុរស​ម្នាក់​ឱប​កូន​អាយុ​៧​ខែ​លោត​ពីលើស្ពាន​សម្លាប់​ខ្លួន

  • 2020-01-17 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​បញ្ហា​ច្រើន​ពេក​ដោះ​ស្រាយ​មិន​បាន បុរស​ម្នាក់​មក​ពី​ប្រទេស​វៀតណាម បាន​ប្រុង​លោត​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន ដោយ​មាន​យក​តាម​កូន​អាយុ​មិន​ដល់​១​ខួប​ម្នាក់​ផង​ដែរ។

សារ​ព័ត៌មាន​ក្នុង​ស្រុក​វៀតណាម​ បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ ​កន្លង​ទៅ​នេះ នៅ​ចំណុច​ស្ពាន Long Bien ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​កើត​រឿង​ហេតុ​មួយ​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ភ័យ​ឆោឡោ។ តាម​នោះ​ដែរ បុរស​ម្នាក់​បាន​មាន​បំណង​សម្លាប់​ខ្លួន ដោយ​ប្រុង​អោប​កូន​ទៅ​ជាមួយ​ដែរ។

នៅ​ពេល​ហេតុការណ៍​នេះ ប្រជាជន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​អន្តរាគមន៍។ ប៉ូលិស​នៅ​ក្នុង​តំបន់​ក៏​មាន​វត្តមាន​ភ្លាម​ៗ​ដើម្បី​ហាម​ឃាត់​ការ​គិត​ខ្លី​របស់​ឪពុក​កូន​២​នាក់​ខាង​លើ។ ក្រោយ​ពេល​ចំណាយ​ពេល​ជាង​១​ម៉ោង​ដើម្បី​លើក​ទឹក​ចិត្ត ក៏​ដូច​ដាស់​តឿន​លោក​ឪពុក​វ័យ៣១​ឆ្នាំ​នេះ លោក​ក៏​ព្រម​ឡើង​មក​លើ​ដោយ​សុវត្ថិភាព។

នៅ​ប៉ុស្តិ៍​ប៉ូលិស បុរស​ឈ្មោះ Pham Gia M. កើត​ឆ្នាំ​១៩៨៩ បានចែក​រំលែក​ថា ដោយ​សារ​គៀក​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម សំពាធ​ច្រើន​ពេក គួប​ផ្សំ​នឹង​ការ​រក​ប្រាក់​មាន​ភាព​លំបាក​នោះ ធ្វើ​ឲ្យ​លោក​គិត​អ្វី​លែង​ត្រូវ ហើយ​ចង់​បញ្ចប់​គ្រប់​រឿង​រ៉ាវ​ទាំង​អស់ ដោយ​ការ​សម្លាប់​ខ្លួន។ ដោយ​សារ​តែ​ខ្លាច​ពេល​ខ្លួន​ស្លាប់​ហើយ ទុក​កូន​ឲ្យ​ក្លាយ​ជា​បន្ទុក​របស់​ឪពុក​ម្ដាយ​ចាស់​ជរា​នោះ លោក​ក៏​បំរុង​យក​កូន​ទៅ​តាម​ដែរ តែ​ត្រូវ​បាន​គេ​ហាម​ឃាត់​ទាន់​ពេល​វេលា៕

ប្រភព៖ Phunutoday   ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម