បាន​សាក​នៅ? មុខមាត់​ថ្មី​ Microsoft Edge ​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ គាំទ្រ​គ្រប់​ឧបករណ៍​ទាំង​អស់

  • 2020-01-17 06:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សាកល្បង​នៅ​ជំនាន់ Beta អស់​រយៈ​ពេល​ជា​ច្រើន​ខែ ទី​បំផុត​មុខមាត់​ថ្មី​នៃ Browser របស់​ក្រុមហ៊ុន Microsoft គឺ​ឲ្យ​ឈ្មោះ​ Microsoft Edge បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ។

វា​បម្លែង​ចេញ​ទាំង​រូបរាង​និង​ដំណើរការ​មួយ​ចំនួន​ចេញ​ពី Chrome ដោយ​នេះ​ជា​រូបរាង​ថ្មី​ទាំង​ស្រុង អភិវឌ្ឍ​ចេញ​ចេញ​ពី Explorer ដែល​ដាក់​ឲ្យ​ប្រើប្រាស់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

មុខងារ​ពិសេស​របស់ Edge អាច​គាំទ្រ​ទាំង​ឯកសារ AAD ការ​ទស្សនា​វីដេអូ 4K ប្រព័ន្ធ​សំឡេង Dolby Audio និង​អាច​ប្រើប្រាស់ Extension ដូច​មាន​នៅ​លើ Chromeអ៊ីចឹង​ដែរ។

អ្វី​ដែល​សំខាន់​នោះ​គឺ​អាច​គាំទ្រ​ទាំង​ការ​ប្រើប្រាស់​លើ​ឧបករណ៍ Windows, Mac OS, iOS និង Android។ អ្នក​អាច​ទាញ​យក​បាន​តាម​រយៈ​តំណ https://www.microsoft.com/en-us/edge ​៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា