ទីបំផុត ​អាថ៌កំបាំង​ស្បែកស្អាត រាងស្រឡូនរបស់ Angelababy ត្រូវបានបង្ហាញខ្ទេចគ្មានសល់

  • 2020-01-17 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សម្រស់​របស់ Angelababy ​បាន​បង្ក​ព្យុះ​ភ្លៀង​លើ​បណ្ដាញ​សង្គម​ចិន ​ដោយ​សារ​តែ​តារា​សម្ដែង​ស្រី​លំ​ដាប់ A ​រូប​នេះ​ឈាន​ចូល​វ័យ ​៣០​ឆ្នាំ​ហើយ ​តែ​​នៅ​ក្មេង​មិន​ផ្លាស់​ប្ដូរ។ ​មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា ​តើ​​តារា​កូន​១ ​រូប​នេះ ​មាន​អាថ៌កំបាំង​​អ្វី​?

១. ​កម្ចាត់​ស្បែក​ខ្មៅ​ស្រអាប់​ចោល

​តាម​ការ​ចែក​រំលែក​របស់ Angelababy ​​ដើម្បី​បាន​ស្បែក​ម៉ត់​និង​ភ្លឺ​ថ្លា​ត្រូវ​ជូត​​គ្រឿង​សម្អាង​ចោល​​​​មុន​ចូល​គេង​រាល់​យប់។ ​​នៅ​ពេល​ណា​ដែល​កត់​សម្គាល់​ថា ​ស្បែក​ហត់​នឿយ ​ខ្វះ​ជាតិ​​ទឹក ​តារា​រូប​នេះ​ប្រញាប់​បិទ​ម៉ាស​​ជា​បន្ទាន់។ គន្លឹះ​មួយ​ទៀត ​នាង​តែង​ម៉ាស្សា​ស្បែក​មុខ​មុន​ពេល​​ផាត់​មុខ ​ដើម្បី​ជំរុញ​ចលនា​ឈាម​ឲ្យ​រត់​បាន​ល្អ​លើ​ស្បែក​មុខ ​និង​មាន​ពណ៌​ស៊ី​ជម្ពូ។

​២. ​ថែ​ទាំ​ស្បែក​ឲ្យ​ស្រស់​ស្អាត​ពី​ខាង​ក្នុង​

​កុំ​គ្រាន់​តែ​ចង់​បាន​ស្បែក​ស្អាត​ពី​ខាង​ក្រៅ ​​តែ​ត្រូវ​បំពេញ​ពី​ខាង​ក្នុង​ដោយ Angelababy ​តែង​​​ញ៉ាំ​បន្លែ ​ផ្លែ​ឈើ ​ដើម្បី​បន្ថែម​វីតាមីន​ដល់​សុខភាព​ស្បែក។ ​​ធម្មតា ​ចូល​វ័យ​៣០​ឆ្នាំ ​ស្បែក​ច្បាស់​ជា​លេច​ស្នាម​ជ្រួញ​មិន​ខាន ​ដូច្នេះ​ដើម្បី​ទប់​ស្កាត់ ​តារា​សម្ដែង​ស្រី​ល្បី​ល្បាញ​រូប​នេះ ​តែង​ញ៉ាំ​ខូ​ឡា​ជែន ​រាល់​ថ្ងៃ​។ ​ទន្ទឹម​នឹង​នេះ ​​ Angelababy ​​ព្យាយាម​ចូល​គេង​ឲ្យ​បាន​លឿន​នៅ​ពេល​មិន​រវល់​ថត​កុន ​ដើម្បី​ទទួល​បាន​ស្បែក​មើល​ទៅ​ស្រស់​ថ្លា។

​ម្យ៉ាង​ទៀត ​ការងារ​របស់​តារា​រូប​នេះ​តែង​ហោះ​ទៅ​ក្រៅ​ប្រទេស​ញឹក​ញាប់។ ​ដូច្នេះ​អាកាស​ធាតុ​នៅ​​​តាម​បណ្ដាល​ប្រទេស​នីមួយៗ​ក៏​ខុស​គ្នា​ដែរ ​ជា​ហេតុ​ធ្វើ​ឲ្យ​​ស្បែក​មុខ​ងាយ​ស្ងួត​​ជា​​ទី​បំផុត។ ​រាល់​ពេល​ចាក​ចេញ​ពី​យន្ត​ហោះ​ភ្លាម ​​រឿង​មុន​គេ​ដែល Angelababy ​ធ្វើ​គឺ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក។

​៣. ​រៀប​ចំ​​សកម្មភាព​តាម​កាលវិភាគ ​​ ​​រាល់​ព្រឹក ​នាង​មិន​ភ្លេច​ផឹក​ទឹក​ក្តៅ​ឧណ្ឌ​ៗ​ឡើយ ​ព្រោះ​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​ស្មារតី​ល្អ និង​ជួយ​ពង្រាប​ក្បាល​ពោះ​បាន​ទៀត​​ផង​។ ​ប្រពន្ធ​របស់ Huang Xiaoming ​ក៏​ធ្លាប់​និយាយ​ថា ​ដោយសារ​នាង​​ជា​មនុស្ស​ឆាប់​ធាត់ ​នាង​​មិន​​ផឹក​ទឹក​​ទេ​មុន​ចូល​គេង​។

៤. ​ញ៉ាំ​អាហារ​៣​ពេល​​រាល់​ថ្ងៃ ​ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​តិច​និក​ពិសេស

Angelababy ​​បាន​ផ្ដល់​​បទ​សម្ភាស​​​ថា ​​នៅ​ពេល​ព្រឹក​នាង​ជ្រើស​​​អាហារ​ដែល​​ល្អ​បំផុត​សម្រាប់​រាង​កាយ ដូច​ជា​នំប៉័ង​អាំង​ជា​ដើម​។ ​ចំណែក​ថ្ងៃ​ត្រង់ នាង​ញ៉ាំ​ធម្មតា​​ដូ​ច​ជា​ សាច់ ​បន្លែ ​សម្រាប់​ពេល​ល្ងាច​វិញ ​​ញ៉ាំ​តែ​បន្តិច​ប៉ុណ្ណោះ​ដោយ​បន្ថែម​ផ្លែ​ឈើ​ដើម្បី​ដុ​ត​កម្លោច​​ភាព​ធាត់​​។ ​ម្ដាយ​របស់ Hai Mien ​បន្ត​ថា ​បើ​សិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់​មែន ​អ្នក​ត្រូវ​តែ​កាត់​បន្ថយ​អាហារ និង​អនុវត្ត​ឲ្យ​​ទៀង​ទាត់។ ​តារា​ភាព​យន្ត​​និយាយ​ថា ​​ជា​ញឹក​ញាប់​នាង​តែង​​ទៅ​ហាត់​ប្រាណ​ដើម្បី​ពង្រាប​​​សាច់​ដុំ​ពោះ ​និង​ទទួល​បាន​ជើង​ស្រឡូន។

​ចុង​បញ្ចប់ ​Angelababy ​ប្រាប់​ថា ​គឺ​ការ​តាំង​ចិត្ត​របស់​អ្នក​ជា​កត្តា​សំខាន់​ក្នុង​ការ​ជួយ​បញ្ចុះ​ទម្ងន់​បាន​ជោគ​ជ័យ ​ទទួល​បាន​រាង​ស្លីម​​ឆាប់​ៗ ​និង​​រាង​ដែល​អ្នក​ស្រមៃ​​ជា​យូរ​មក​ហើយ៕​​​

​អាន​បន្ត​៖ ​ Zhao Li Ying កូន​១​មែន​ពិត តែ​វ៉ាដាច់ Liu Yi Fei តែ​ម្ដង​ពេល​ថត​ក្នុង​ស៊ុម​តែ​មួយ

​​ ​​

ប្រភព៖ Phunutoday   ប្រែ​សម្រួល៖ លឹម សុនា