ម៉ាស់ពេញនិយមមាន ២ ប្រភេទ មានតែមួយប្រភេទប៉ុណ្ណោះអាចការពារកម្ទេចធូលី

  • 2020-01-17 09:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស់សម្រាប់​​ពាក់​មុខ​ការពារ​ធាតុ​អាកាស ខ្យល់​ផ្សែង​មិន​ល្អ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ​ ហើយ​មាន​ពីរ​ប្រភេទ​ដែល​គេ​និយម​ប្រើ​ជាង​គេ ៖

១. ម៉ាស់ពេទ្យ​

ម៉ាស់ដែល​ពេទ្យ​និយម​ពាក់​មាន​ដូច​បង្ហាញ​ក្នុង​រូបភាព​ខាង​លើ ដែល​វា​អាច​ការពារ​ការ​ខ្ទាត​ចេញ​នៃ​វត្ថុ​រាវ​ចេញ​ពី​មាត់​របស់​អ្នក​ពាក់ ដូច​ជា​ទឹក​មាត់ ទឹក​ច្រមុះ​ និង​​ទប់​ស្កាត់​មិន​ឲ្យ​សារធាតុ​មេរោគ​ឆ្លង​ទៅ​ដល់​អ្នក​ដទៃ។ ម៉ាស់នេះ​មិន​មែន​សម្រាប់​ការពារ​អ្នក​ពាក់​ពី​​បាក់តេរី​ក្នុង​ខ្យល់ មេរោគ និង​កម្ទេចកំទី​ធូលី​​នោះ​ទេ។

២. ​ឧបករណ៍​ជំនួយ​ដល់​ការ​ដក​ដង្ហើម

ឧបករណ៍​ជំនួយ​ដល់​ការ​ដក​ដង្ហើម​ គឺ​បង្កើត​សម្រាប់​ការពារ​អ្នក​ពាក់​មិន​ឲ្យ​ស្រូប​យក​នូវ​​ធូលី​ដែល​បង្ក​គ្រោះ​ថ្នាក់ ផ្សែង ចំហាយ ឬ​ហ្គាស។ ឧបករណ៍​​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ទៀត​គឺ​

#​ឧបករណ៍​ដែល​ប្រើ​​បាន​ម្ដង​

​ឧបករណ៍​នេះ​វា​មាន​នូវ​ពាក្យ​ "NIOSH” ឬ​មាន​ពាក្យ​ "N95” “N99” “N100” “R95” “R99” “R100” “P95” “P99” ឬ "P100” សរសេរ​នៅ​លើ​វា។

ចំពោះ​​អក្សរ​ខាង​មុខ​គឺ​តំណាង​ឲ្យ​សមត្ថភាព​​ធន់​​នឹង​ប្រេង​ដែល N មាន​ន័យ​ថា​អាច​ជាប់​ខ្លាញ់​, R មាន​ន័យ​ថា​​​​ធន់​នឹង​​ខ្លាញ់ ហើយ​ P មាន​ន័យ​ថា​មិន​ជាប់​ខ្លាញ់។ ចំណែក​ឯ​លេខ​វិញ​គឺ​តំណាង​ឲ្យ​សមត្ថភាព​ចម្រោះ​របស់​ឧបករណ៍​គិត​ជា %។ ដូច​ជា "N95” មាន​ន័យ​ថា​វា​អាច​​ទប់​នឹង​កម្ទេចធូលី​បាន​​យ៉ាង​តិច ៩៥% ហើយ​មិន​ជាប់​ខ្លាញ់​នោះ​ទេ។​​​

#​​​​​​​ឧបករណ៍​ជំនួយ​ដល់​ការ​ដក​ដង្ហើម​ដែល​ប្រើ​បាន​ឡើង​វិញ ៖

ឧទាហរណ៍​នៃ​ឧបករណ៍​ប្រភេទ​នេះ​គឺ​ដូច​ជា​​ឧបករណ៍​អ្នក​ពន្លត់​អគ្គីភ័យ​ប្រើ និង​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​វត្ថុ​ធាតុ​គីមី​គ្រោះ​ថ្នាក់។ វា​អាច​ជា​ប្រភេទ​គ្រប​ពេញ​មួយ​មុខ ឬ​ពាក់​កណ្ដាល​មុខ៕

ប្រភព៖ Bliss Air   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម