Liverpool ស៊ុត​១៦​ជើង​ក្នុង​ប្រកួត​យក​ឈ្នះ​ United ២​ទល់​នឹង​០

  • 2020-01-20 01:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Manchester United ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៣​កាល​ពី​យប់​មិញ។​

ជំនួប​នៅ​កីឡដ្ឋាន​ Anfield ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​មាន​ឱកាស​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​ដើម​តង់​ តែត​បញ្ចូល​ទី​ដោយ​​ Van Dijk នៅ​នាទី​១៤។​ Liverpool បាន​ធ្វើ​ការ​វាយ​លុក​ដូច​ទឹក​បាក់​ទំនប់​ក្នុង​នោះ​ Firmino ស៊ុត​ចូល​១​គ្រាប់​ដែរ​ តែ​ត្រូវ​ VAR រំសាយ​ចោល​ ហើយ​១គ្រាប់​ទៀត​របស់ ​Wijnaldum គឺ​ជា​បាល់​ Offside។

ចូល​ដល់​វគ្គ​ទី​ពី​ United មាន​ឱកាស​វាយ​បក​វិញ​ដែរ​ ប៉ុន្តែ​១​ដង​ជា​២​ដង​មិន​អាច​ទម្លាយ​សំណាញ់​ទី​ Liverpool បាន​ផ្ទុយ​ទៅ​វិញ​នៅ​ចុង​ម៉ោង​បាល់​ដាច់​មាត់ Alisson បាន​បញ្ជូន​បាល់​ឲ្យ​ Mohamed Salah ស៊ុត​ចូល​ទី​បាន​សម្រេច​ និង​ជា​គ្រាប់​ដំបូង​របស់​គេ​ទល់​នឹង​បិសាច​ក្រហម៕

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម