ជើងចាស់តេក្វាន់ដូ ITF ខ្មែរ-អ៊ុយក្រែន ខ្សែក្រវាត់ខ្មៅ ៦ដាន់ ប្រាប់ចំណុចពិសេសដល់ក្រុមកម្ពុជា
- 2020-01-20 04:52:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងចាស់តេក្វាន់ដូ ITF ខ្មែរ-អ៊ុយក្រែន ខ្សែក្រវាត់ខ្មៅ ៦ដាន់ ប្រាប់ចំណុចពិសេសដល់ក្រុមកម្ពុជា
ចន្លោះមិនឃើញ
ជើងចាស់តេក្វាន់ដូ ITF តាំងពីសង្គមខ្សែក្រវាត់ខ្មៅអន្តរជាតិ ៦ដាន់ តារា ចាន់អ៊ុក ការផ្លាស់ប្ដូរបទពិសោធ និងបានចែករំលែកក្បាច់គុនរយៈពេល២ថ្ងៃជាមួយក្រុមតេក្វាន់ដូ ITF កម្ពុជានេះ គឺផ្ដោតលើជំហរមេគុន និងគន្លឹះថ្មីៗមួយចំនួនដើម្បីងាយយកពិន្ទុនៅពេលប្រកួត។
លោក តារា ចាន់អ៊ុក បានឲ្យដឹងថា លោករីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធគ្នារវាងកម្ពុជា អ៊ុយក្រែន និងក្រុមតេក្វាន់ដូ ITF មកពីចិន រយៈពេល២ថ្ងៃកន្លងទៅនេះ។ ចំពោះអ្វីដែលគ្រូជើងចាស់ខាងលើនេះបានចែករំលែក គឺបច្ចេកទេសមេគុនមួយចំនួនដូចជាការហាត់ជំហរ នៅពេលណាត្រូវប្រើជើងមុខ ៣០% ជើងក្រោយ ៧០% និងការដកដង្ហើមវែង ដកដង្ហើមខ្លី ព្រោះមើលឃើញថាកីឡាករកម្ពុជាភាគច្រើនប្រើ៥០%ទាំងអស់។
គ្រូវ័យ ៥៨ឆ្នាំរូបនេះបន្តថា គន្លឹះថ្មីៗទាំងអស់នេះគឺងាយយកពិន្ទុពីគណៈកម្មការនៅពេលប្រកួត ម្យ៉ាងវិញទៀតរាល់ពេល ១-២ ឆ្នាំម្ដងក្រុមតេក្វាន់ដូ ITF នៅប្រទេសអ៊ុយក្រែន តែងតែបង្កើតកម្មវិធីសិក្ខាសាលាដែលមានគ្រូមកពីកូរ៉េខាងជើងផ្ដល់បច្ចេកទេស ឬតិចនិកថ្មីៗបន្ថែមរហូត។
ជើងចាស់ខ្សែក្រវាត់ខ្មៅ ៦ដាន់ ខាងលើនេះ សរសើរក្រុមតេក្វាន់ដូ ITF កម្ពុជាគឺមានកម្លាំងខ្លាំង និងស្ថិតក្នុងកម្រិតខ្ពស់ថែមទៀតផង។ បើប្រៀបធៀបជាមួយក្រុមអ៊ុយក្រែនគឺកម្ពុជាល្អជាង ប៉ុន្តែគួរពង្រឹងប៉ុន្មានចំណុចខាងលើនេះនឹងរឹតតែខ្លាំងថែមទៀត។
រំលឹកដែរថា លោក តារា ចាន់អ៊ុក រួមនិងគ្រូម្នាក់ទៀតគឺតំណាងតេក្វាន់ដូ ITF មកពីប្រទេសអ៊ុយក្រែន បានចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធគ្នារវាងក្រុមកម្ពុជា និងក្រុមតេក្វាន់ដូ មកពីប្រទេសចិន រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមករា ឆ្នាំ២០២០ នៅក្នុងទីលានហ្វឹកហាត់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា៕
វីដេអូ៖