តោះ! មកមើលរូបមន្តប្រឡាក់សាច់ជ្រូកអាំងដ៏ឈ្ងុយឆ្ងាញ់ប្រចាំហាងបាយស្រូបដ៏ល្បីមួយនៅភ្នំពេញ

  • 2020-01-20 08:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បី​ឆ្ងាញ់​មិន​ចាញ់​ភោជនីយដ្ឋាន​ធំ​ៗ ហាង​បាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​ ២០០២ យី​ហោ​ឈ្មោះ​ថា «ស្រី​តូច​ នា​ង​ពៅ» លក់​ដាច់​ខ្លាំង​ណាស់ ស្ទើរ​រាល់​ថ្ងៃ គ្រាន់តែ​បើក​ទ្វា​លក់​ភ្លាម មាន​ភ្ញៀវ​ចូល​ពេញ​ៗ​ភ្លែត ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់​មាត់​សរសើរ​ថា​ ​សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់​មាត់​ខ្លាំង ពិសេស គឺ​ បាយ​សាច់​ជ្រូក​អាំង។

មិន​ខ្លាច​គេ​ឯង​លួច​រូប​មន្ត ថ្ងៃនេះ​ ថៅកែ​ស្រី​ម្ចាស់​ហាង​បាយ​ដ៏​ពេញ​និយម​នេះ បាន​បើក​បេះដូង ចែករំលែក​រូប​មន្ត​ប្រឡាក់​សាច់​ជ្រូក ឲ្យ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ដល់​ប្រិយមិត្ត​ទាំងអស់​គ្នា ក្រែង​ពិបាក​មក​ញុំា​ផ្ទាល់​ដល់​ហាង អាច​ធ្វើ​ពិសា​ខ្លួនឯង​នៅ​ផ្ទះ​ក៏​បាន។

តោះ​! មក​មើល​ វីដេអូ បង្ហាញ​ពី​របៀប​ប្រឡាក់​សាច់​ជ្រូក​អាំង​ តាម​រូបមន្ត​របស់​ចុងភៅ​អាហារ​ពេល​ព្រឹក​ដ៏​ពេញ​និយម ដោយ​ប្រើ ម្ស៉ៅ​ស៊ុប​ខ្នរ​រសជាតិ​សាច់​ជ្រូក ស្ករ​ត្នោត ទឹកត្រី ទឹក​ល្ង និង​ទឹក​ដោះ​គោ​ខាប់ ម្រេច ទឹក​ខ្ញី​បុក​ជាមួយ​ខ្ទឹម​ក្រហម​ចូល​គ្នា (ពួត​យក​តែ​ទឹក) ដូច​ខាង​ក្រោយ ៖

អត្ថបទ៖ លីដា