ល្បិចសៀកថ្មី! ទាំងគណៈកម្មការ និងអ្នកមើល សុទ្ធតែស្មានមិនដល់

  • 2020-01-20 07:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

America's Got Talent: The Champions គឺ​ជា​វគ្គ​​ពិសេស​រដូវ​កាល​ពី ២ នៃ​កម្មវិធី America's Got Talent ដែល​មាន​ប្រមូល​ផ្ដុំ​ជើង​ខ្លាំង​នៃ​កម្មវិធី Got Talent ទូទាំង​ពិភពលោក មក​ចូល​រួម​បង្ហាញ​សមត្ថភាព​ម្ដង​ទៀត។

រដូវ​កាល​ពី​ ២ គឺ​បាន​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី ៦ មករា ឆ្នាំ ២០២០ ហើយ​​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ គេ​បាន​ឃើញ​នូវ​​ការ​សម្ដែង​សមត្ថភាព​របស់​ជើង​ខ្លាំង​ជា​ច្រើន។ អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ការ​សម្ដែង​សៀក​រហស្សកម្ម​របស់​ Marc Spelmann ដែល​​​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​ពី​គណៈកម្មការ និង​អ្នក​ទស្សនា​ផ្ទាល់។

ការ​សម្ដែង​សមត្ថភាព​របស់​ Marc ធ្វើ​ឲ្យ​គេ​ស្មាន​មិន​ដល់​ត្រង់​ថា​មាន​បង្ហាញ​មុខ​របស់​ Shin Lim ដែល​ជា​អ្នក​សម្ដែង​សៀក​រហស្សកម្ម​ដ៏​ល្បី និង​ជា​អ្នក​ឈ្នះ​នៃ​កម្មវីធី America's Got Talent រដូវ​កាល​ពី ១៣ ហើយ​ក៏​ជា​ម្ចាស់​ពាន​កម្មវិធី America's Got Talent: The Champions រដូវ​កាល​ពី ១ ផង​ដែរ។ ទស្សនា​ការ​សម្ដែង​ដូច​ខាង​ក្រោម ៖​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម