មក​ Liverpool ជាង ៣ឆ្នាំ ទីបំផុត Salah ស៊ុត​ចូល Man Utd ហើយ!

  • 2020-01-20 13:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​នៃ​គូ​ប្រកួត​ស៊ីសាច់​ហុត​ឈាម​រវាង Liverpool និង​ Manchester United ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah នា​ទី​បំផុត​បាន​រក​គ្រាប់​បាល់​ប៉ះ​នឹង​ក្លឹប​បិសាច​ក្រហម​ហើយ​ បន្ទាប់​ពី​ចំណាយ​ពេល​ជាមួយ​ហង្ស​អស់​ជាង ៣ឆ្នាំ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា រក​គ្រាប់​បាល់​ប៉ះ​ក្លឹប​តូច​ធំ​ជា​ច្រើន​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ ប៉ុន្តែ​នៅ​សល់​តែ​ប៉ុន្មាន​ក្លឹប​ទេ ដោយ​ក្នុង​នោះ​មាន​ក្លឹប​ Manchester United ផង​ដែរ។

ប៉ុន្តែ​នៅ​ក្នុង​ប្រកួត​កាល​ពី​ពេល​ថ្ងៃ​អាទិត្យ​ម្សិលមិញ Salah មាន​ឱកាស​ស៊ុត​ចូល​ក្លឹប​គូ​ប្រជែង​របស់​ខ្លួន នៅ​ចុង​ម៉ោង​មុន​ការ​ប្រកួត​បញ្ចប់​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន។

Salah បាន​មក​ដល់ Liverpool កាល​ពី​ឆ្នាំ២០១៧​ ក្នុង​តម្លៃ​ជាង ៥០លាន​ដុល្លារ ហើយ​ចាប់​ពី​ពេល​នោះ​មក​គេ​រក​គ្រាប់​បាល់​បាន ៨៦គ្រាប់ ក្នុង​ ១៣៣ប្រកួត៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី