តំបន់ពោងពាយ ខណ្ឌឫស្សីកែវ អាចនឹងជាតំបន់ពេញនិយមទី២ បន្ទាប់ពីទួលគោក
- 2020-01-20 13:36:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ពោងពាយ ខណ្ឌឫស្សីកែវ អាចនឹងជាតំបន់ពេញនិយមទី២ បន្ទាប់ពីទួលគោក
ចន្លោះមិនឃើញ
តំបន់ពោងពាយ ផ្លូវជាសុផារ៉ា ក្នុងខណ្ឌឫស្សីកែវ នៅពេលខាងមុខនឹងក្លាយជាតំបន់ពេញនិយម ឬមានសក្ដានុពលបន្ទាប់ពីខណ្ឌទួលគោក ខណៈតំបន់នោះកំពុងប្រកួតប្រជែងពីបុរីផ្សេងៗ និងគម្រោងធំៗ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញខាងចលនទ្រព្យ។
អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យយូរអង្វែងដដែល បានឲ្យដឹងថា បច្ចុប្បន្នតំបន់ទួលគោកជាទីកន្លែងចាប់អារម្មណ៍ និងមានការរីកចម្រើនខ្លាំងជាពិសេសវិស័យអចលនទ្រព្យតែម្ដង។ យ៉ាងណាមិញនៅពេលបន្តិចទៀត តំបន់ឫស្សីកែវ ឬផ្លូវជាសុផារ៉ា នឹងក្លាយជាកន្លែងពេញនិយមបន្ទាប់។
គួរបញ្ជាក់ថា តាមបណ្ដោយផ្លូវជាសុផារ៉ា កំពុងតែមានការរីកចម្រើនខ្លាំង ដោយមានគម្រោងបុរីធំៗ រួមទាំងគម្រោងផ្សារជីបម៉ុងដ៏ធំក្បែរផ្លូវជាតិលេខ៥ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលកំពុងប្រជែងគ្នាហើយនឹងចេញជារូបរាងនៅពេលឆាប់ៗ។
ចំណែក កញ្ញា ជា សុភារុណ តំណាងបុរីភ្នំពេញថ្មី ដែលស្ថិតនៅតាមផ្លូវជាសុផារ៉ាដែរនោះ ក៏បានឲ្យដឹងដែរថា ដឹហាម៉ូនីវីល្ល របស់ខ្លួននៅពេលនេះសាងសង់រួចរាល់បាន៩០% ហើយ និងដាក់លក់អស់ប្រហែល ៩៥% ផងដែរ។ អ្នកមិនទាន់មានផ្ទះ ឬចង់រស់នៅតំបន់នោះ ទិញភ្លាមអាចនៅបានភ្លាមៗតែម្ដង។ ៥% ដែលនៅសល់នោះគឺជាប្រភេទផ្ទះវីឡាភ្លោះ និងវិឡាកូនកាត់៕