គួរ​ដឹង! អ្នក​ប្រើ​ស្មាតហ្វូន Version ចាស់​ទាំង​នេះ ប្រញាប់​ចម្លង Chat ចេញ​ពី WhatsaApp ជា​បន្ទាន់

  • 2020-01-21 03:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

WhatsApp បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២០ នេះ​ត​ទៅ សេវាកម្ម​របស់​ខ្លួន​នឹង​លែង​ដំណើរការ​ត​ទៅ​ទៀត​ហើយ​សម្រាប់​ស្មាតហ្វូន Android និង iOS សេរ៊ី​ទាបៗ។

កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ​មេ​ Facebook បាន​បញ្ចប់​ការ​គាំទ្រ​លើ Windows Phone ដោយ​ឡែក​នា​ថ្ងៃ​ទី ១ ខែ​ក្រោយ​នេះ ប្រភេទ​ឧបករណ៍​ឈរ​លើ Android ជំនាន់ 2.3.7 ឬ​ទាប​ជាង​នេះ ក៏​ដូច​ជា iPhone ដែល​ឈរ​លើ​ប្រព័ន្ធ iOS 8 ឬ​ទាប​ជាង​នេះ នឹង​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ដូច​គ្នា។

ប្រសិន​ឧបករណ៍​របស់​អ្នក​មិន​អាច​ដំឡើង​ទៅ​កាន់ Version ថ្មី​ដែល​ខ្ពស់​ជាង​ការ​កំណត់​ទេ​នោះ អ្នក​ទាមទារ​ឲ្យ​ផ្លាស់ប្តូរ​ស្មាតហ្វូន​សេរ៊ី​ផ្សេង​ណា​មួយ ហើយ​បើ​តាម​ទីផ្សារ​ស្មាតហ្វូន​សព្វថ្ងៃ​តម្រូវ​ឲ្យ​អ្នក​ចំណាយ​មិន​ដល់ ១៥០ ដុល្លារ​ទេ ក្នុង​ការ​ទទួល​បាន​ស្មាតហ្វូន​មាន Version ខ្ពស់​ជាង​នេះ។

បញ្ជាក់​ថា​ប្រសិន​អ្នក​មាន​សារ​សន្ទនា​សំខាន់ សុំ​ធ្វើ​ការ Export ចេញ ដោយ​ចុច​លើ​ទីតាំង Menu (Three dots) នៅ​ផ្នែក​ខាង​ស្តាំ​អេក្រង់ ហើយ​ចុច​លើ​ពាក្យ More > Export Chat > សម្រេច​ថា​អ្នក​ចង់​រក្សា​ទុក​ទាំង​រូបភាព/វីដេអូ​ឬ​អត់ ហើយ​ជ្រើសរើស​ទីតាំង​ក្នុង​ការ​ទម្លាក់​ចេញ អាច​ជា​ផ្ញើ​ចូល​ទៅ​កាន់ Email Account ណា​មួយ​ជា​ដើម (សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​អាល្លឺម៉ង់​មិន​អាច​ Export បាន​ទេ)៕

អានអត្ថបទ:

ប្រភព៖ gadgets.ndtv   ប្រែ​សម្រួល៖ កៅ រក្សា