Samsung ចាត់តាំងប្រធានថ្មីឲ្យដឹកនាំជំនួញទូរសព្ទ

  • 2020-01-21 02:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជំនួញ​ទូរសព្ទ​របស់​ Samsung គឺ​ Samsung Mobile នា​ពេល​នេះ​មាន​ប្រធាន​ថ្មី ដែល​មាន​ឈ្មោះ​ថា​ Roh Tae-moon ដោយ​ចូល​មក​ជំនួស​តំណែង​លោក​ DJ Koh ហើយ​លោក​ DJ Koh នៅ​កាន់​កាប់​តំណែង​ជា​សហ​​នាយក​ប្រតិបត្តិ។

លោក Roh គឺ​ជា​ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ផ្នែក​ IT & Mobile Communications ដែល​មាន​អាយុ​ត្រឹម ៥១ ឆ្នាំ។ ប្រធាន​ថ្មី​នេះ​ត្រូវ​បាន​ជ្រើស​តាំង​សម្រាប់​ប្រកួត​ប្រជែង​នឹង​ Huawei ​និង​ការ​ពង្រីក​ទីផ្សារ​ស្មាតហ្វូន​លើ​ពិភពលោក​របស់​ខ្លួន។ គួរ​ដឹង​ថា​លោក Roh គឺ​ជា​បុគ្គល​នៅ​ពី​ក្រោយ​ការ​ចាប់​កំណើត​ថ្មី​នៃ​ត្រកូល Galaxy A ដែល​​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ​ទីផ្សារ​លំដាប់​មធ្យម និង​បាន​ជួយ​ Samsung ពី​ការ​ថយ​ចុះ​​ចំនួន​លក់​នៃ​ទូរសព្ទ​លំដាប់​មធ្យម។

លោក Roh បាន​​បម្រើ​ការ​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​ខាង​ត្បូង​ជិត ២០ ឆ្នាំ ហើយ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់ Samsung គឺ​លោក​មាន​សមត្ថភាព​ក្នុង​ការ​​ដឹក​នាំ​ Samsung Mobile ឲ្យ​រីក​ចម្រើន​ពេញ​ទី។ គេ​រំពឹង​ថា​លោក​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ១១ ខែ​កុម្ភៈ នៅ​ពេល​ដែល Samsung Galaxy S20 ប្រកាស​ចេញ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី