ស្ងាត់ៗ Real Madrid ទិញ​បាន​កីឡាករ​ប្រេស៊ីល​វ័យ​១៨​ឆ្នាំ​ម្នាក់​

  • 2020-01-21 02:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បំពេញ​រួចរាល់​ចុះ​កុងត្រា​ទិញ​យក​កីឡាករ​វ័យ​១៨​ឆ្នាំ Reinier Jesus សញ្ជាតិ​ប្រេស៊ីល​ពី​ក្លឹប Flamengo ក្នុង​តម្លៃ​ខ្លួន​២៦​លាន​ផោន។

Reinier ដែល​ទទួល​បាន​កុងត្រា​រយៈ​ពេល​៦​ឆ្នាំ​ជាមួយ Madrid បាន​ចូល​លេង​ឈុត​ធំ​ដំបូង​ឲ្យ Flamengo កាល​ពី​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ​មុន។ គេ​គឺ​ជា​សមាជិក​ជួយ​ក្រុម​ឈ្នះ​ពាន Brazilian league nig the Copa Libertadores កាល​ពី​រដូវ​កាល​មុន។

ការ​សម្រេច​ចិត្ត​ផ្ទេរ​ចេញ​នេះ Flamengo បាន​ជូនពរ Reinier ឲ្យ​ជោគជ័យ​នូវ​ដំណាក់​កាល​ជីវិត​ថ្មី។ Reinier ក៏​បាន​ចូលរួម​លេង​​កាល​ពី​ព្រឹត្តិការណ៍ Club World Cup រៀបចំ​នៅ​ប្រទេស​កាតារ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ប៉ុន្តែ​មិន​បាន​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​នឹង Liverpool ឡើយ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ