ក្រុម​កីឡា​ស្គី​កង់​កម្ពុជា​ បង្ហាញ​សមត្ថភាព​លេចធ្លោ​ និង​យក​មេដាយ​មាស​ពី​កូរ៉េ​ថ្មីៗ​

  • 2020-01-21 03:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ស្គី​កង់​របស់​កម្ពុជា​ មិន​ត្រឹម​តែ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ក្នុង​កម្មវិធី​ Dream Program​ នៅ​កូរ៉េ​ នោះ​ទេ​ថែម​ទាំង​ប្រកួត​ឈ្នះ​មេដាយ​មាស​ សំរឹទ្ធ​ បង្ហាញ​ពី​សមត្ថភាព​អស្ចាចារ្យ​ដល់​បណ្ដា​ប្រទេស​ចូលរួម​ទៀត​ផង។​

រូបភាពរបស់សហព័ន្ធ

លោក​ ធួន​ មហាសាល​ គ្រូ​បង្វឹក​កីឡា​ស្គី​កង់​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​បាន​ការ​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ពី​ប្រទេស​កូរ៉េ​ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ Dream Program​ 2020 ក្នុង​ការ​ហាត់​ស្គី​ទឹកកក​លើ​ភ្នំ​រយៈពេល​១៣​ថ្ងៃ។​

រូបភាពរបស់សហព័ន្ធ

កម្មវិធី​ខាង​លើ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធ​ និង​ជា​ការ​បង្ហាញ​ក៏​ដូច​ជា​ហាត់​រៀន​បន្ថែម​លើ​ប្រភេទ​កីឡា​ស្គី​ទឹកកក​ដែល​ស្រដៀង​គ្នា​និង​ស្គីកង់ ឬ​ស្គីក្ដារដល់​ប្រទេស​ដែល​មិន​មាន​រដូវ​រងា​ ឬ​រដូវ​ធ្លាក់​ទឹកកក។​ ក្នុង​នោះ​ផង​ដែរ​ ក្រុម​កីឡាករ​កម្ពុជា​ក៏​បាន​ឈ្នះ​មេដាយ​មាស​ មេដាយ​សំរឹទ្ធ​នៃ​ការ​ប្រកួត​ក្នុង​កម្មវិធី​សិក្សា​ផ្លាស់ប្ដូរ​ខាង​លើ​នេះ​ទៀត​ផង។​ តាម​រយៈ​មេដាយ​នេះ​ដែរ​គ្រូ​បង្វឹក​ស្គី​ខាង​លើ​នេះ​ បាន​បញ្ជាក់​ថា​ ក្រុម​កីឡាករ​កម្ពុជា​បាន​លើក​មុខ​មាត់​ប្រទេស​ និង​បាន​បង្ហាញ​ទៅ​ដល់​បណ្ដា​ប្រទេស​នានា​ដែល​ចូលរួម​នោះ​ ថា​កីឡាករ​កម្ពុជា​ពិត​ជា​មាន​សមត្ថភាព​មិន​ចាញ់​គេ​នោះ​ទេ​ បើ​ទោះ​ជា​ប្រទេស​របស់​ខ្លួន​មិន​មាន​ព្រិល​ ឬ​ទឹក​ធ្លាក់​ក៏​ដោយ។​

រូបភាពរបស់សហព័ន្ធ

គ្រូ​បង្វឹក​វ័យ​ក្មេង​ខាង​លើ​ ថ្លែង​អំណរគុណ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដែល​បាន​ផ្ដល់​ឱកាស​ដល់​ក្រុម​កីឡា​ស្គី​បាន​ចេញ​ទៅ​ចូលរួម​ដកស្រង់​បទ​ពិសោធ​ និង​ទទួល​បាន​ចំណេះ​ជំនាញ​បន្ថែម​ទៀត​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។​

ក្រុមកីឡាករ​ពេល​មកដល់​កម្ពុជា

រំលឹក​ដែរ​ថា​ ក្រុម​កីឡា​ស្គី​កង់​របស់​កម្ពុជា​រួម​និង​គ្រូ​បង្វឹក​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ Dream Program​ 2020 របស់​ប្រទេស​កូរ៉េ​ រយៈពេល​១៣​ថ្ងៃ។​ ក្រុម​កម្ពុជា​ខាង​លើ​នេះ​បាន​ចេញ​ទៅ​តាំង​ពី​ថ្ងៃ​ទី៦​ ទើប​និង​វិល​ត្រលប់​មក​វិញ​កាល​ពី​យប់​ថ្ងៃ​ទី១៨​ ខែ​មករា​ ឆ្នាំ​២០២០​ថ្មីៗ​នេះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី