កក្រើកទឹកដីកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្ត ត្រលប់មកវិញហើយ
- 2020-01-21 05:18:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកទឹកដីកំពង់ចាម! មហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរ គោជល់-ដំណើរឆ្ពោះទៅតាមខេត្ត ត្រលប់មកវិញហើយ
ចន្លោះមិនឃើញ
ដោយការទទួលបានជោគជ័យយ៉ាងធំធេងនៅរដូវកាលទី១ កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និងអស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តបានត្រលប់មកវិញហើយនូវរដូវកាលទី២ នេះ។
កម្មវិធីនេះបានចាប់ផ្ដើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ មករា ដែលនាំមកនូវភាពរំភើបសប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបាន ចូលទស្សនាផ្ទាល់នៅទីលានកំពង់ចាំក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកទស្សនានៅទូទាំងប្រទេសកម្ពុជាតាមរយៈការ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC និង តាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia)។
នៅឆ្នាំ ២០២០ នេះកាន់តែធ្វើឲ្យកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត ទទួលបានជោគជ័យជាងឆ្នាំមុនទៀតដោយមានការគាំទ្រយ៉ាងច្រើនកកកុញពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនា និង គាំទ្រការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដ៏កក្រើកអស្ចារ្យពីកំពូលកីឡាករគុនខ្មែរប្រចាំប្រទេស និងជាជើងឯកខ្សែក្រវ៉ាត់គោជល់ច្រើនសម័យ រឿង សោភណ័្ឌ និង ឡៅ ចន្រ្ទា ប្រកួតជាមួយកំពូលកីឡាករថៃដ៏ស្វិតស្វាញ និងជក់ចិត្ត។ មួយវិញទៀតកម្មវីធីក៏មាន ២ប្រកួតទៀតដែលជាការប្រកួតស្វែងរកជើងឯកខ្សែក្រវាត់ទម្ងន់ 57kg ប្រចាំខេត្ត និង ជាការ បណ្ដុះថ្នាលថ្មី នៃកីឡាប្រដាល់គុនខ្មែរផងដែរ។ ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតទស្សនិកជនក៏បានរីករាយជាមួយ និងការប្រគំតន្ត្រីដ៏កក្រើក ពីកំពូលតារាចម្រៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈគោជល់ និងកំពូលតារាចម្រៀងស្រី កញ្ញា សុខ ពិសី និង កញ្ញា បេប៊ី។ នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះ គោជល់ក៏បានប្រគល់រង្វាន់រថយន្ត Mazda Pickup ឆ្នាំ ២០២០ ដែលមានតម្លៃជាង ៤ម៉ឺនដុល្លា ដល់យុវជន ឌី ដេត ដែលជាអ្នកមានសំណាងបំផុតដែលបានឈ្នះរង្វាន់ធំជាងគេនេះពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគោជល់ផងដែរ។
កម្មវិធីគាស់ក្រវិលកំប៉ុងគោជល់ “រង្វាន់ធំជាងគេ រង្វាន់ពិត” ក្នុងឆ្នាំ២០២០នេះមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ត Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និងភេសជ្ជៈគោជល់រាប់លានកំប៉ុង។ ប្រសិនបើលោកអ្នកឃើញរូប ខេម នៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $500 ភ្លាមៗ។ សូមពិសាគោជល់នៅថ្ងៃនេះដើម្បីមានឱកាសឈ្នះរង្វាន់ធំបំផុតពីគោជល់។
គោជល់ ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេ និង លក់ដាច់ជាងគេទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក និងគាំទ្រអ្នកតស៊ូគុនខ្មែរអស់រយៈពេលជាច្រើនឆ្នាំ។ ហើយឆ្នាំនេះ គោជល់ក៏មិនធ្វើអោយទស្សនិកជនខកចិត្តដែរ ដោយគោជល់ក៏បានរៀបចំជើងឯកខ្សែក្រវាត់ទម្ងន់ ៥៧ គីឡូក្រាម ដែលមានកំពូលកីឡាករគុនខ្មែរចំនួន១៦រូប មកពី៤ខេត្តធំៗ កំពង់ចាម បាត់ដំបង សៀមរាប និង កំពង់ធំ ដែលពួកគេនឹងប្រកួតដើម្បីស្វែងរកជើងឯកប្រចាំខេត្តរបស់ខ្លួននិមួយៗ។ ហើយជើងឯកប្រចាំខេត្តទាំង៤ នឹងប៉ះគ្នានៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រាត់ និងផ្ដាច់ព្រាត់នៅកំឡុងខែមិថុនា នៅសង្វៀន CNC ដើម្បីក្លាយជាជើងឯកខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាម ដ៏អស្ចារ្យជាមួយនឹងប្រាក់រង្វាន់ ៥០០០ដុល្លារ។ ជើងឯករងក៏នឹងទទួលបានពាន និងប្រាក់រង្វាន់ ២០០០ ដុល្លារផងដែរ។
កម្មវិធីបន្ទាប់នៃមហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត និងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ២០២០។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅ ខេត្តបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមកទទួលយកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏ធំអស្ចារ្យពីកំពូលកីឡាករគុនខ្មែរប្រចាំប្រទេស និងការប្រគំតន្ត្រី ដ៏អសា្ចរ្យពីកំពូលតារាចម្រៀង ខេម និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត។ ហើយអ្នកទស្សនាទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្ទួនៗទាំងនៅក្នុងស្តង់ និងនៅលើឆាក។
សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ និងជួបគ្នានៅទីរួមខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីម៉ោង 5 ល្ងាចតទៅ។ កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះនឹងឈ្នះការប្រកូកនៅខេត្តបាត់ដំបង ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូលតាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយៈ Facebook Page របស់គោជល់៖ Facebook Page