Update តម្លៃអាសង់ Dream ២០២០ ព្រឹកនេះលក់តាមហាងនៅសល់ប៉ុន្មាន?
- 2020-01-22 02:57:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Update តម្លៃអាសង់ Dream ២០២០ ព្រឹកនេះលក់តាមហាងនៅសល់ប៉ុន្មាន?
ចន្លោះមិនឃើញ
ដើមឆ្នាំ ២០២០ កៀកចូលឆ្នាំចិនរបស់របរមួយចំនួនតែងតែមានការឡើងថ្លៃ ចុះចំណែកម៉ូតូអាសង់ស៊េរីឆ្នាំ ២០២០ វិញនៅមានតម្លៃប៉ុន្មានដែរ។
តាមការសាក់សួរនៅតាមហាងនៅម្ដុំគិរីរម្យមួយចំនួន Honda Dream ឆ្នាំ ២០២០ នៅតែមានអ្នកទិញមិនចេះដាច់ជាហូរហែ និងមិនមានតម្លៃធ្លាក់ឡើងបើធៀបទៅនិងតម្លៃនៅចុងខែធ្នូគឺខ្ទង់ ២ ៣៥០ ដុល្លារ ។ អាសង់ដែលមានរូបរាងមិនមានការប្រែប្រួលនេះនៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។
ព្រឹកនេះវិញ Honda Dream ឆ្នាំ ២០២០ ដាក់លក់តាមហាងមានតម្លៃចន្លោះពី ២ ៣៥០ ទៅ ២ ៤០០ដុល្លារ (អាចខុសគ្នាពីហាងមួយទៅហាងមួយ និងស៊េរីចុងឆ្នាំ ឬដើមឆ្នាំ)។
Honda Dream ស៊េរីឆ្នាំ ២០២០ នេះមានជម្រើសពណ៌ ៣ គឺដូចទៅនិងឆ្នាំមុនៗដែរ ក៏ប៉ុន្តែបានថែមពណ៌ស ថ្មីសន្លាង មួយទៀត៕
ចុចអាន៖