តាមពិតសត្វកង់គូរូពីរនេះវាយគ្នាសោះ មិនមែនសប្បាយចិត្តនឹងភ្លៀងធ្លាក់ទេ

  • 2020-01-22 04:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ថត​រូប​​ឈ្មោះ Charles Davis បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា​រូបភាព​ស-ខ្មៅ ដ៏​ល្បី​របស់​ខ្លួន​ ត្រូវ​បាន​គេយក​ទៅ​ប្រើ​ប្រាស់លើអនឡាយ​ក្នុង​ន័យ​ខុស​ពី​ការ​ពិត។

លោក Davis បាន​បង្ហោះ​លើ​គណនី Facebook របស់​ខ្លួន ដោយ​ប្រាប់​ថា​សត្វ​កង់គូរូ​ទាំង​ពីរ​នៅ​ក្នុង​រូបភាព មិន​មែន​អបអរ​សាទរ​នឹង​រឿង​អ្វី​នោះ​ទេ គឺ​តាម​ពិត​ពួក​វា​វាយ​គ្នា​នៅ​ក្រោម​តំណក់​ភ្លៀង​ក្នុង​ឧទ្យាន​ Kosciuszko National Park នា​​រដ្ឋ New South Wales កាល​ពី​ឆ្នាំ ២០១៤។

អ្នក​ថត​រូប​វ័យ ៣៣ ឆ្នាំ​និយាយ​ថា​ ដើម្បី​ថត​រូបភាព​នេះ​បាន​ គាត់​បាន​ចំណាយ​ពេល ៣ ម៉ោង អង្គុយ​មើល​សត្វ​កង់គូរូ​​វាយ​គ្នា​ក្រោម​តំណក់​ភ្លៀង។ រូបភាព​ស-ខ្មៅ​នេះ​ដែរ បាន​ឈ្នះ​ពាន​រង្វាន់​​ពី​កម្មវិធី Australian Geographic Association កាល​ពី​ចុង​ឆ្នាំ ២០១៩ ផង​ដែរ។

​Davis បាន​​ប្រទះ​ឃើញ​រូបភាព​នេះ​​លើ​អនឡាញ នៅ​អំឡុង​ពិធី​បុណ្យ​គ្រីស្មាស​ ហើយ​វា​ត្រូវ​បាន​គេ​ចែក​រំលែក​ពេញ​ទឹក​ពេញ​ដី នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ពេល​ដែល​​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​សន្ធោសន្ធៅ​ពេញ​ប្រទេស​អូស្ត្រាលី។ អ្នក​ថត​រូប​ម្នាក់​នេះ មិន​តូច​ចិត្ត​នោះ​ទេ​ពេល​ដែល​រូបភាព​ត្រូវ​បាន​គេ​ចែក​រំលែក​មិន​មាន​ឈ្មោះ​របស់​ខ្លួន ប៉ុន្តែ​​គាត់​មិន​​សប្បាយ​ចិត្ត​ពេល​ដែល​សារ​ភ្ជាប់​ជា​មួយ​រូបភាព គឺ​ខុស​ពី​ការ​ពិត៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង