ធ្លាយការពិត! មក​ដឹង មូលហេតុសាមញ្ញៗទាំង ៧ បណ្ដាលឲ្យបាត់វ៉ាលិស នៅព្រលានយន្ដហោះ

  • 2020-01-22 05:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​និយាយ​ពី​ការ​ហោះហើរ មនុស្ស​ភាគច្រើន​តែងតែ​ព្រួយបារម្ភ​អំពី​រឿង ២ យ៉ាង គឺ ការ​មក​ដល់​ឲ្យ​ទាន់​ពេលវេលា និង ការ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បាត់​វ៉ាលិស។

តាមធម្មតា អ្នកដំណើរ​តែងតែ​ដាក់​ឥវ៉ាន់​ចាំបាច់​ជាច្រើន នៅ​ក្នុង​វ៉ាលិសរបស់​ពួកគេ នៅ​ពេល​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​កន្លែង​ណា​មួយ។ ប៉ុន្តែ​ជួនកាល អ្នក​អាច​នឹង​បាត់បង់​វ៉ាលិស នៅ​ពេល​ត្រួតពិនិត្យ ដោយសារតែ​កត្តា​មនុស្ស និង គ្រឿងយន្ត។

យោង​តាម​របាយការណ៍ SITA បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​បាន​ធ្វើ​ឲ្យ​បាត់បង់​វ៉ាលិសអ្នកដំណើរ ជិត ២២ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៤ ហើយ​មាន​ប្រហែល ០,៦ ភាគរយ​បាត់​នៅ​ពេល​ត្រួតពិនិត្យ។

ខាងក្រោម​នេះ​គឺ​ជា​មូលហេតុ​សាមញ្ញ​ទាំង ៧ ដែល​បណ្ដាល​ឲ្យ​វ៉ាលិសអ្នក​បាត់ នៅ​ព្រលាន​យន្តហោះ៖

#១ វា​ត្រូវ​បាន​គេ​រក្សាទុក​សម្រាប់​ធ្វើ​ការ​ត្រួតពិនិត្យ​បន្ថែម ហើយ​មិន​ត្រូវ​បាន​បញ្ជូន​មក​វិញ​ទាន់​ពេលវេលា

#២ បុគ្គលិក​ខ្លះ (ភាគច្រើន​ជា​បុគ្គលិក​ថ្មី) ដាក់​វ៉ាលិសនៅ​លើ​រទេះ​ខុស ហើយ​វា​ក៏​បាន​បញ្ជូន​ទៅ​កន្លែង​ផ្សេង

#៣ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ បិទ​ស្លាក​លេខ​លើ​វ៉ាលិសខុស

#៤ អ្នកដំណើរ​មិន​បាន​បក​ស្លាក​លេខ​ចាស់​ចេញ​ពី​វ៉ាលិស បណ្ដាល​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ

#៥ វ៉ាលិសជាប់​គាំង​នៅ​លើ​ខ្សែក្រវាត់ ឬ​ត្រូវ​បញ្ជូន​ខុស​ទិសដៅ ដែល​កើតឡើង​ក្នុង​អំឡុង​ពេល​ផ្លាស់ប្ដូរ​ជើង​ហោះហើរ

#៦ វ៉ាលិសធ្លាក់​ពី​លើ​រទេះ នៅ​តាម​ផ្លូវ​ទៅ​កាន់​យន្តហោះ ហើយ​គ្មាន​អ្នក​ចាប់អារម្មណ៍ ឬ​ដឹង (ប៉ុន្តែ​ករណី​នេះ​កម្រ​កើត​មាន​ណាស់)

#៧ ប្រព័ន្ធ​សម្គាល់​វ៉ាលិសធ្វើ​ឲ្យ​មាន​កំហុស ឬ​ស្លាក​លេខ​បិទ​លើ​វ៉ាលិសបាន​ជ្រុះ​បាត់

ដោយសារតែ​មូលហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ហើយ ទើប​បុគ្គលិក​អាកាសចរណ៍​ណែនាំ​ឲ្យ​អ្នក​ទុក​ឈ្មោះ និង​ព័ត៌មាន​សម្រាប់​ទំនាក់ទំនង ត្រង់​កន្លែង​ដែល​អាច​មើល​ឃើញ​ច្បាស់ ដូច​ជា​នៅ​ខាងក្រៅ ឬ​យ៉ាង​ហោច​ណាស់​ខាង​ក្នុង​វ៉ាលិស៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន